CamNews

តារា 

ការពិតចឹងសោះទើបនាង Yaya ជិតដិតជាមួយនាង Kimberly និង Margie ជាង Mint រហូតក្លាយជា Best friend!

ព័ត៌មានកំសាន្ត ៖​ ក្រោយផ្ទុះពាក្យចចាមអារាមនាង Yaya គឺជាដើមហេតុដែលធ្វើឲ្យនាង Kimberly និងនាង Mint មើលមុខគ្នាមិនចំ ត្រូវបាននាង Yaya ចេញមុខបកស្រាយយ៉ាងក្តៅៗថា នេះមិនមែនជាការពិតទេ ព្រោះក្នុងរូបនាងផ្ទាល់ក៏មិនសប្បាយចិត្តនៅពេលដែល Kimberly និង Mint មិននិយា​យរកគ្នា​ ហើយក្នុងចំណោមជិតដិតរបស់យើងទាំង ៤ នាក់គឺមានដូចជា Kimberly, Yaya, Margie, និង Mint ហើយខ្ញុំនិង Margie បានព្យាយាមយ៉ាងអស់ពីសម្ថតភាពដើម្បីឲ្យអ្នកទាំង ២ ត្រូវគ្នាវិញដូចដើម ។ 

នាង Yaya បន្ថែមទៀតថា មូលហេតុដែលរូបនាងជិតដិតជាមួយនិងនាង Kimberly និង Margie ជាង Mint រហូតក្លាយជា Best friend ព្រោះ ផ្ទះរបស់នាងនៅក្បែរ Kimberly និង Margie ម្យ៉ាងវិញទៀតរូបនាងផ្ទាល់និង Mint ក៏ខានជួបមុខគ្នាជាយ៉ាងណាស់មកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រូបនាងផ្ទាល់ក៏សប្បាយចិត្តខ្លាំងណាស់ដែរ ក្រោយពីបានដឹងថា Kimberly និង Mint ត្រលប់មកនិយា​យរកគ្នាវិញដូចដើម ដូច្នេះហើយពួកយើងទាំង ៤​ នៅតែជាមិត្តល្អនឹងគ្នារហូតទៅ ៕

-ចុចអាន ៖ ការពិត Yaya គឺជាដើមហេតុដែលធ្វើឲ្យនាង Mint និង Kimberly មើលមុខគ្នាមិនចំ!












ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Kimberly Yaya Margie Mint Mark prin