ព័ត៌មានកំសាន្ត ៖ ព័ត៌មានដែលកំពុងតែកក្រើក និងចំណាយមាត់អ្នកកាសែតព្រមទាំងមហាជនទាំងក្នុងនិងក្រៅប្រទេសថៃ រវាងតារាស្រី ៣ ដួងដែលធ្លាប់ជាមិត្តជិតដិតនឹងគ្នា ប៉ុន្តែកំពុងតែស្ថិតនៅក្នុងការចម្រូងចម្រាស ។
តារាសម្តែងស្រីល្បីៗទាំង ៣ ដួងនោះគឺមានដូចជានាង Yaya Urassaya នាង Kimberly និងស្រីស្រស់នាង Mint Chalida ។ ដើមឡើយអ្នកទាំង ៣ គឺជា Best friend នឹងគ្នា ហើយស្រលាញ់គ្នាដូចបងប្អូនបង្កើតថែមទៀតផង ។ ប៉ុន្តែស្រាប់តែផ្ទុះពាក្យចចាមអារាមថា នាង Yaya Urassaya គឺជាដើមហេតុដែលធ្វើឲ្យនាង Kimberly និងនាង Mint មើលមុខគ្នាមិនចំ រហូតលែងនិយាយរកគ្នាអស់រយៈពេលយ៉ាងយូរ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ Fans នៅតែមិនមានការជឿជាក់ថា នាង Yaya Urassaya គឺជាមនុស្សបែបនេះឡើយ ហើយក៏នឹងរង់ចាំរហូតទាល់តែឲ្យតារាស្រីរូបនេះចេញមុខមកបកស្រាយឲ្យច្បាស់លាស់សិន ជៀងវាសខូចកេរ្តិ៍ឈ្មោះឥតអំពើ ៕
ដោយ ៖ គន្ធា
ប្រភព ៖ IG