ព័ត៌មានអន្តរជាតិ ៖ ក្រុមឧទ្ទាមជីហាត នៅក្នុងប្រទេសស៊ីរី បច្ចុប្បន្នភាព កំពុងតែគម្រាមគំហែង ដោយផ្ទាល់ ដល់ប្រទេសរុស្ស៊ីហើយ នេះជាសម្តីប្រមុខរដ្ឋ ប្រទេសរុស្ស៊ី លោក ពូទីន គូសបញ្ជាក់ ទៅដល់កិច្ចប្រជុំការពារជាតិ នៅក្នុងទីក្រុងម៉ូស្កូ ខណៈលោក បញ្ជាក់ បន្ថែមអោយដឹងថា រាល់ បញ្ហាប្រឈមណាមួយដែលគម្រាមដល់ យោធាប្រទេស គួរតែ ត្រូវកំទេច ។

ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភខាងលើ លោក Sergey Shoigu រដ្ឋមន្រ្តី ការពារជាតិរុស្ស៊ីឲ្យ ដឹងថា ជាការពិត ឥទ្ធិពលពួក ISIS នៅក្នុងប្រទេសរុស្ស៊ី កាន់តែខ្លាំងក្លាហើយ ។


សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា សកម្មភាពយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីស្ថិតនៅក្រោម កិច្ចសហប្រតិបត្តិការល្អជាមួយនឹង ភ្នាក់ងារពិសេស រុស្ស៊ីដែលមានឈ្មោះថា FSB ។ ប្រធានាធិប តីប្រទេសរុស្ស៊ី លោក ពូទីន អោយដឹងថា ៖ រាល់កម្លាំងប្រឈមណាមួយ ដែលគម្រាមដល់កម្លាំង យោធារុស្ស៊ី នៅស៊ីរី គួរតែត្រូវកំទេចចោលទាំងអស់ ។
ជាការគូសបញ្ជាក់ដោយផ្ទាល់ ទៅដល់កិច្ចប្រជុំការពារជាតិ នៅទីក្រុងម៉ូស្កូ លោក ពូទីនបន្ថែមឲ្យ ដឹងថា បច្ចុប្បន្នភាព កងកម្លាំងយោធា រុស្ស៊ី ដល់ទៅ ៥០០០ នាក់ កំពុងតែមានវត្តមាន ស្រាក់ដៃ ជាមួយនឹងកងកម្លាំងរដ្ឋាភិបាលប្រទេសស៊ីរី ឈានទៅកំទេច ក្រុមឧទ្ទាម ISIS ។ គួររំឮកថាកន្លង ទៅនេះ រុស្ស៊ី បានប្រើចំណាត់ការក្តៅ និងចុងក្រោយបំផុត ក្នុងការវាយ ប្រហារ ISIS នោះគឺ វាយ ប្រហារម៉ីស៊ីល ពីនាវាចម្បាំងមុជទឹក រយៈចម្ងាយឆ្ងាយ កំទេចទីតាំង ស្នូល ISIS នៅក្នុងប្រទេស ស៊ីរី ៕
ប្រែសម្រួល ៖ កុសល
ប្រភព៖ អ័រតេ