CamNews

ព័ត៌មានអន្តរជាតិ 

ដាក់ទោស មន្រ្តីប៉ូលីស​ច្រើនជាង ៥០ នាក់ ក្រោយរកឃើញ សពខ្មោច ៣៣ នាក់ ពីផ្នូរ ច្រើនកន្លែង

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីសថៃ ច្រើនជាង ៥០ នាក់ ត្រូវបានដាក់ ទោស  ពាក់ព័ន្ធ ​នឹងករណី ក្នុងការជាប់ ពាក់ព័ន្ធ​ទៅនឹងបណ្តាញជួយដូរមនុស្សខុសច្បាប់ នេះបើយោង  តាមសម្តី មេ​  បញ្ជា ការប៉ូលីសថៃ គូស បញ្ជាក់នៅថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បន្ទាប់ពីនាយករដ្ឋមន្រ្តីចាំផ្ទះ   លោក  ប្រាយុទ្ធ បញ្ជាអោយមាន ការស៊ើបអង្កេត ជាបន្ទាន់ ក្រោយរកឃើញជុំរុំជួញដូរមនុស្សខុសច្បាប់នៅជិតនឹងព្រំប្រទល់ដែនប្រទេស ម៉ាឡេស៊ី ។


សាកសព មនុស្ស ៣៣ នាក់ ដែលគេមានជំនឿជាក់អោយដឹងថា ជាសព ជនអន្តោប្រវេសន៍ខុសច្បាប់ពី មីយ៉ាន់ម៉ា និង បង់ក្លាដេស នោះ ត្រូវបានគេរកឃើញ នៅតាមបណ្តាផ្នូរ ជាច្រើនកន្លែងនាប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ នៅភាគខាងត្បូង ខេត្ត Songkhla ពោលរកឃើញ ពីជុំរុំ ជនភៀសខ្លួនខុសច្បាប់លាក់នៅ ក្នុងព្រៃជ្រៅ ។ ប្រធានប៉ូលីសភូមិន្ទថៃ មេបញ្ជាការ Somyot Poompanmuang ក្រោយពីមានកិច្ចប្រជុំនៅ ទីក្រុងបាងកក ស្តីពីលទ្ធភាព ក្នុងការបង្រ្កាប ពាណិជ្ជម្មខុសច្បាប់ អោយដឹងថាពួកយើងបានដាក់ទោស ទៅលើមន្រ្តីប៉ូលីសថៃ ច្រើនជាង ៥០ នាក់ ជុំវិញ បញ្ហាមួយនេះ ពីព្រោះថាមេបញ្ជាការប៉ូលីសប្រចាំតំបន់ កើតហេតុ ពិតជាបានដឹងថា អ្នកណាបានជាប់ពាក់ព័ន្ធនឹងរឿងអ្វី ។

អាន ៖  រកឃើញ ផ្នូរ កណ្តាលព្រៃជ្រៅ មិនតិចជាង​ ៣០ ផ្នូរ មិនដឹងសពខ្មោច ជាអ្នកណា ស្លាប់ដោយរបៀបណា នៅឡើយ

មន្រ្តីថៃមួយចំនួនលើកឡើងអោយដឹងថា ការជួញដូរមនុស្សខុសច្បាប់  ទំនងជាអនុញ្ញាតអោយមានការ កើនឡើង​នៅតាមបណ្តាឆ្នាំដែលមានការព្រងើយកន្តើយ ហើយពេលខ្លះនោះ អាចមានជាការអោយដៃពី អាជ្ញាធរប្រទេសថៃ ថែមទៀតផង ។ ដោយឡែក នាយក  រដ្ឋមន្រ្តី ប្រទេស  ថៃ លោក ប្រាយុទ្ធ ចាន់អូចា ចេញបញ្ជាអោយមានការបោសសម្អាត រាល់ជុំរុំ   ជួយដូរ  មនុស្សខុសច្បាប់ ជុំវិញប្រទេស ក្នុងរយៈពេល ត្រឹមតែ ១០ ថ្ងៃ ស្របពេលដែល អង្គការ សហ   ប្រជាជាតិ  អំពាវនាវ អោយមានកិច្ចខិតខំប្រឹងប្រែងក្នុង តំបន់​ក្នុងការបញ្ចប់ ពាណិជ្ជកម្មខុសច្បាប់ ។ ទោះជា  យ៉ាងណា ក៏ដោយចុះ ប្រទេសថៃ មិនរងនូវការស្តី បន្ទោស ពីវិបត្តិមួយនេះ នោះទេ ។ នាយករដ្ឋមន្រ្តីចាំ   ផ្ទះដដែល លើកឡើងអោយដឹងថា ៖ បញ្ហានេះ គឺ មានប្រភពមកពីប្រទេសជិតខាង ពោល មិនមែនប្រភព   ចេញពីប្រទេសយើងនោះទេ ដូច្នេះ ដើម្បីដោះ ស្រាយបញ្ហាប្រឈមនេះ បាន ត្រូវតែដោះ  ស្រាយ ចេញ  ពី ប្រភពដើម ខណៈប្រទេសយើង គ្រាន់តែជា ប្រទេសបញ្ជូនបន្តតែប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Int news Breaking news Unt news Malaysia Thai Thailand Ivory