CamNews

កីឡាជាតិ 

សម្ដេច​តេជោ ផ្ដល់​ប្រាក់​ខែ​ជិត​៥០០​ដុល្លារ ដល់​កីឡាករ​អាជីព​ជម្រើស​ជាតិ​កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាសម្រាប់ កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជាក្នុងម្នាក់ៗជិត៥០០ដុល្លារអាម៉េរិកក្នុង១ខែ នេះបើតាមថ្លែងឲ្យដឹងពីលោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិក (NOCC) ក្នុងអង្គមហាសន្និបាតព្រឹកមិញនេះ ។

ការសម្រេចដំឡើងប្រាក់ខែ ក៏ដូចជាប្រាក់ឧបត្ថម្ភបន្ថែមនេះ ក្រោយពីមើលឃើញពីភាពរីកចម្រើន និងការគាំទ្រលើកទឹកចិត្តរបស់ប្រជា ពលរដ្ឋលើវិស័យកីឡា ពិសេសទទួលបានមេដាយពិភពលោកជាដើមនោះនាពេល ជាពិសេសគឺក្នុង ឆ្នាំ២០១៥តែម្តង ។

លោករដ្ឋមន្រ្តីខាងលើបានបញ្ជាក់បន្ថែមទៀតថា ការដំឡើងប្រាក់លើកទឹកចិត្តនេះដែរ គឺស្មើនឹងជិត៣ដង បើប្រៀប ធៀបទៅនឹងឆ្នាំមុនៗ ដើម្បីធ្វើឲ្យអត្តពលិកគ្រប់រូបមានកម្លាំងចិត្តហ្វឹកហាត់ និងដណ្តើមយកមេដាយលើឆាកអន្តរជាតិ កើនឡើងថែមទៀត ។

ជាថ្មីម្តងទៀត ស្ទើរតែគ្រប់ប្រភេទកីឡាទាំងអស់សុទ្ធតែធ្វើបានល្អនៅលើឆាកអន្តរជាតិនាឆ្នាំ២០១៥ កន្លងទៅមានដូច កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី បានឈ្នះមេដាយមាសកីឡាប្រចាំទ្វីបអាស៊ី នៅប្រទេសកូរ៉េខាងត្បូង, កីឡាប៉េតង់ កែ ឡេង រក្សាមេដាយមាសពិភពលោកបានសម្រេច នៅប្រទេសថៃ ក្រោយពេលឈ្នះ ពីប្រទេសបារាំងកាលពីឆ្នាំ២០១៣ កីឡាប្រដាល់ សែន រ៉ាឌី ឈ្នះមេដាយនៅ SEA Games 2015 នៅសិង្ហបុរី និងកីឡាករបាល់ទាត់កម្ពុជា បង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ជាពិសេសពេលជួបក្រុមខ្លាំងប្រចាំតំបន់ សាម៉ូរៃជប៉ុន ស៊ុតចូលមិនលើសពី៣គ្រាប់ឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh