ព័ត៌មានអន្តរជាតិ ៖ រកឃើញផ្នូរយក្ស មានការសង្ស័យ ជាទីប្រជុំសព ទាហានអ៊ីរ៉ាក់ ១៧០០ នាក់ ដែល ត្រូវបានសម្លាប់ដោយក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ក្រោយពីត្រូវបាន ចាប់ខ្លួនបាន នៅក្នុងទីក្រុង Tikrit ប្រទេស អ៊ីរ៉ាក់ ។
សេចក្តីរាយការណ៍ ពីទំព័រ ប៊ីប៊ីស៊ី បន្តអោយដឹងថា ៖ ផ្នូរយក្សមួយកន្លែងខាង លើនេះ ត្រូវបានរកឃើញ នៅជិតអតីតមូលដ្ឋានទ័ព អាមេរិក Camp Speicher ។ ក្រុមការងារ ធ្វើ កោសល្យវិច័យ បានចាប់ផ្តើម ជីកគាស់កកាយផ្នូ ១២ កន្លែង ក្រោយពីទីក្រុង មួយនេះ រំដោះបានចេញពី ការ គ្រប់គ្រង របស់ក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម IS ។
គួរបញ្ជាក់ថា កាលពីអំឡុង ខែ មិថុនា ឆ្នាំ ២០១៤ មានករណី ផ្ទុះ ឡើងនូវ ព័ត៌មាន មិនល្អ បន្ទាប់ពី IS បានបង្ហោះឡើងនូវប្រជុំរូបថត ក៏ដូចជា វីដេអូ ស្តីពីការសម្លាប់ប្រហា រជីវិត ទាហានជាច្រើន ភាគច្រើន មកពី ក្រុម Shia លើបណ្តាញសង្គម ។ យោងតាមសម្តីសាក្សី ដែលមាន ឱកាសរស់រានមានជីវិត ពីការ កាប់សម្លាប់អោយដឹងថា ក្រុម IS បានចោទសួរជនរងគ្រោះ អោយ ចង្អុយបង្ហាញម្នាក់ណា ជាទាហាន Shia មុននឹងសម្លាប់ពួកគេចោល ។
ការជីកគាស់កកាយ រកសពទាហានត្រូវបានធ្វើឡើង នៅក្នុងក្រុង បន្ទាប់ពីកងកម្លាំងប្រទេស អ៊ីរ៉ាក់ និង ពលទាហាន Shia បានដណ្តើមបានមកវិញ ទីក្រុង បន្ទាប់ពីស្ថិតនៅក្រោម ការកាន់កាប់ របស់ក្រុម IS អស់រយៈពេលយូរ ។ គួរបញ្ជាក់ថា DNA នឹងត្រូវយកទៅប្រើប្រាស់ គោលបំណងកំណត់អត្តសញ្ញាណ អោយបាននូវ សាកសពទាំងនោះ បន្ទាប់ពីគាស់ចេញពីផ្នូរ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី ស៊ីអិនអិន និង ដេលីម៉ែល