CamNews

យល់ដឹង 

វិធីងាយៗ ៥យ៉ាង ព្យាបាលកំចាត់ស្នាមជ្រួញ លើស្បែកមុខ ដោយធម្មជាតិ

មនុស្សមួយចំនួនមានការព្រួយបារម្ភ ពេលឆ្លុះកញ្ចក់ទៅ មើលឃើញស្នាមជ្រួញ នៅលើផ្ទៃមុខ ដែល
បង្កដោយសារតែ វ័យកាន់តែច្រើន (ចាស់)  និង មានបញ្ហាផ្សេងៗ ដូចជា៖ ត្រូវកំដៅព្រះអាទិត្យច្រើន
ពេកជក់បារីប្រើប្រាស់ថ្នាំមិនត្រឹមត្រូវ ខ្វះវីតាមីន E និងការស្រក់ទម្ងន់ជាដើម។ល។ ហើយស្នាមជ្រួញ
ទាំងនេះតែងតែកើតមាននៅលើមុខ ក ខ្នង ដៃ និងនៅលើកំភួនដៃ។ បញ្ហាទាំងនេះគឺជាបញ្ហាប្រឈម
យ៉ាងខ្លាំងសំរាប់ស្រ្តីដែលតែងតែចង់បង្ហាញ ពីភាពស្រស់ស្អាត និង ភាពទាក់ទាញ់របស់ខ្លួនតាមរយៈ
សម្រស់។

ប៉ុន្តែបញ្ហាទាំងអស់នេះ មិនជាបញ្ហាមួយដែលស្រ្តីក្នុងសម័យដ៏ទំនើបនិងស៊ីវីល័យនេះ ត្រូវព្រួយបារម្ភ
ទៀតនោះទេ។ មានវិធីសាស្រ្តជាច្រើនសំរាប់ព្យាបាលស្បែកជ្រួញ និង ការពារស្បែកមានស្នាមជ្រួញ
មុនវ័យ ដោយប្រើ ឱសថសម័យទំនើប និង ប្រើប្រាស់វិធីធម្មជាតិ។

ខាងក្រោមនេះ យើងសូមធ្វើការណែនាំ អ្នកនូវវិធីសាស្រ្តធម្មជាតិ មួយចំនួន  ដែលអាចជួយព្យាបាល
កំចាត់ ស្នាមជ្រួញ លើផ្ទៃមុខ ឱ្យត្រលប់មកជាតឹងណែន យ៉ាងឆាប់រហ័ស។

ប្រទាលកន្ទុយក្រពើ៖ មានផ្ទុកនូវសារធាតុ malic acid ដែលអាចជួយកាត់បន្ថយ ស្នាមជ្រួញ ដោយ
ជួយបន្តឹងស្បែក របស់អ្នក ឱ្យតឹងណែនចូលគ្នា។

វិធីព្យាបាល៖ កាត់ស្លឹកប្រទាលកន្ទុយក្រពើ បន្ទាប់មកយកជ័ររបស់វាមកលាបនៅលើស្បែកមុខ និង
កន្លែងមានស្នាមជ្រួញ  ទុករយៈពេល  ១៥ ទៅ ២០នាទី រួចលាងសំអាតមុខចេញ  ដោយប្រើទឹកក្តៅ
ឧណ្ឌៗ។

វិធីមួយទៀត៖ លាយជ័រប្រទាលកន្ទុយក្រពើ   មួយស្លាបព្រាកាហ្វេ  ជាមួយនឹងថ្នាំគ្រាប់  វីតាមីន E
បន្ទាប់មកលាបនៅលើស្បែកកន្លែងដែលមានស្នាមជ្រួញនោះ ទុករយៈពេល៣០នាទី រួចលាងសំអាត
ចេញ ជាមួយនឹងទឹកក្តៅឧណ្ឌៗ។

ខ្ញី៖ ដើរតួនាទីយ៉ាងសំខាន់   ក្នុងការព្យាបាលកំចាត់  ស្នាមជ្រួញបានយ៉ាងល្អ ដោយសារតែនៅក្នុងខ្ញី
មានផ្ទុកនូវសារធាតុ antioxidant ខ្ពស់។ លើសពីនេះទៀត  វាជួយទប់ស្កាត់   និង  ការពារភាពយឺតនៃ ស្បែក ដែលជាបញ្ហាមួយដ៏ចម្បង បង្កឱ្យស្បែកមានស្នាមជ្រួញ។

វិធីព្យាបាល៖ យកខ្ញីកៀបឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាបាយ បន្ទាប់មក យកមកទទួល
ទាន ជារៀងរាល់ព្រឹក។ វិធីមួយទៀត អ្នក អាចផឹកតែខ្ញី ពីរដង ក្នុងមួយថ្ងៃក៏បានដូចគ្នា៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ myhomeremedies


Tags: Knowledge Foods beneficial for anti- aging