CamNews

យល់ដឹង 

បីយ៉ាង ជួយឱ្យក្លៀកសភ្លឺរលោង គ្មានក្លិន បានឆាប់រហ័ស

តើស្រ្តីគ្រប់រូបមានបញ្ហាប្រឈមនឹងស្បែកក្លៀកខ្មៅមែនដែរឬទេ? តើអ្នកខ្មាស់អែននៅពេលដែល
ពាក់អាវវាលក្លៀកមែនដែរឬទេ? សូមកុំបារម្ភតទៅទៀត ខាងក្រោមនេះ  គឺជាវិធីសាស្រ្ត ពីរយ៉ាង
ដើម្បីធ្វើឱ្យក្លៀក សម៉្ឋដ ភ្លឺរលោង តាមបែបធម្មជាតិ  ដ៏មានប្រសិទ្ធិភាពបំផុត សំរាប់មិត្តស្រ្តី។

១/​ យកក្រូចឆ្មារ  ពុះជាពីរចំណិត រួចយកមកដុសខាត នៅលើស្បែកក្លៀក ត្រង់កន្លែងណា ដែល
ខ្មៅបន្ទាប់មក ទឹកក្រូចឆ្មារនោះ នឹងជួយផ្លាស់ប្តូរកោសិកាស្បែកងាប់ នឹងជំនួសមកវិញនូវ ស្បែក
ក្លៀកដ៏សស្អាតភ្លឺរលោង។ មួយវិញទៀត  អ្នកអាចប្រើក្រែមលាបស្បែក  ឡេក៏អាចជួយឱ្យស្បែក
ក្លៀក របស់អ្នកសម៉្ឋដផងដែរ។ វិធីមួយទៀត  អាចយករមៀតម៉ដ្ឋបន្តិច  ទឹកដោះគោជូរ ឬ ទឹកឃ្មុំ
លាយជាមួយនឹង  ទឹកក្រូចឆ្មារ ឱ្យសព្វ  រួចយកមក  លាបនៅលើក្លៀក  ទុករយៈពេល  ១០នាទី
ហើយលាងសំអាតទឹកចេញ។

២/ យកអម្ពិលទុំ ១ស្លាបព្រាបាយ  លាយជាមួយទឹកឃ្មុំ   ១ស្លាបព្រាកាហ្វេ   រួចលាបលើស្បែក
ក្លៀក ទុករយៈពេល ៥នាទី ឬប្រើអម្ពិលទុំ លាយជាមួយទឹកដោះគោឆៅលាបលើ ទុករយៈពេល
៥ ទៅ១០នាទី រួចលាងស្អាតទឹកចេញ។ ធ្វើបែបនេះ  ឱ្យបាន ២ដង  ក្នុង១សប្តាហ៍ នឹង ឱ្យក្លៀក
របស់អ្នក ប្រែក្លាយជា សម៉ដ្ឋ ភ្លឺរលោង។

៣/ ប្រើក្រូចឆ្មារយកមកដុសនៅលើស្បែកក្លៀក ឱ្យសព្វ ទុករយៈពេល ៣នាទី រួចលាងសំអាត
ទឹកចេញ  ធ្វើឱ្យបានជាប្រចាំ ២ ទៅ៣ ដង ក្នុងសប្តាហ៍  អ្នកនឹងទទួលបាននូវក្លៀកសស្អាត ជា
មិនខាន។

ចំណំា៖ វីធីបីយ៉ាងខាងលើ អ្នកអាច ប្រើតាមវិធីណាមួយ ក៏បានដែរ វាមានប្រសិទ្ធិដូចគ្នា៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies