CamNews

ព័ត៌មានអន្តរជាតិ 

គុណព្រះជួយ!! អ្នកដំណើរនៅលើយន្តហោះម្នាក់ សុខចិត្តទិញ WiFi ដើម្បី Live ហ្វេសប៊ុកព្រោះ....!!

បុរសម្នាក់ដែលស្ថិតនៅក្នុងចំណោមជាង ១០០ នាក់ ដែលធ្វើដំណើរតាមយន្តហោះប្រភេទ Boeing 737-700 បានចំនាយលុយទិញ WiFi ដែលប្រើប្រាស់នៅលើយន្តហោះ បន្ទាប់ពីដឹងថា យន្តហោះត្រូវបានផ្ទុះម៉ាសុីនមួយចំហៀង ។ 

ប្រភពដដែលបានបន្តថា លោក Marty Martinez ដែលសម្រេចចិត្តទិញWiFi ដើម្បី Live ហ្វេសប៊ុកព្រោះ លោកស្មានថា ថ្ងៃនោះគឺជាថ្ងៃចុងក្រោយដែលខ្លួនបានរស់រានមានជីវីតនៅលើផែនដីនេះ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

លោក Marty Martinez សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា "ខ្ញុំបានទិញវ៉ាយហ្វាយសម្រាប់ប្រើប្រាស់នៅលើយន្តហោះ ដើម្បីអោយសកម្មភាពរបស់ខ្ញុំបានទៅដល់មនុស្សដែលខ្ញុំស្រលាញ់ នៅពេលដែលយន្តហោះចាប់ផ្តើមចុះទៅខាងក្រោម។ ពេលនោះខ្ញុំចាប់ផ្តើមគិតថា វាគឺជាពេលវេលាចុងក្រោយដែលខ្ញុំអាចរស់នៅលើផែនដីនេះ" ។ 

អ្នកដំណើរម្នាក់នេះបន្តទៀតថា "ពេលនោះខ្ញុំបាននិយាយពាក្យពិត និងលាពួកគាត់ជាចុងក្រោយ ដូច្នេះហើយមានតែ Facebook LIVE ប៉ុណ្ណោះ ដែលអាចនាំពាក្យពេជន៍របស់ខ្ញុំ ទៅដល់មនុស្សដែលខ្ញុំស្រលាញ់បាន" ។ 

ប៉ុន្តែសំណាងល្អខ្លាំងណាស់ យន្តហោះបានចុះចតភ្លាមៗនៅឯ Philadelphia កាលពីថ្ងៃអង្គារ ហើយអ្នកដំណើរជាង ១០០ នាក់ គឺមានគ្រោះថ្នាក់តែស្រ្តីម្នាក់នោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយចុះ គេនៅមិនទាន់ដឹងច្បាស់អំពីហេតុផលច្បាស់លាស់នៃផ្ទុះម៉ាសុីនមួយចំហៀងរបស់យន្តហោះ Boeing 737-700 នៅឡើយទេ ៕









ទស្សនាវីដេអូនៅខាងក្រោមនេះ 

ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ សុី​អិនអិន


Tags: International news