CamNews

តារា 

ខ្លោចចិត្តមែនទែន! អស់ពីរៀបការក្នុងថ្ងៃបុណ្យសព ពេលនេះមិត្តភក្តិម្នាក់ ទៅអង្គុយក្បែរក្តាមឈូស

កោះកុង ៖ គូស្នេហ៍មួយគូដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅឯខេត្តកោះកុង កាលពីពេលថ្មីៗនេះបាន បានធ្វើឲ្យអ្នកនិយមលេងអឺនធឺណិត មានការអាណិតអាសូរជាខ្លាំងជាមួយនិងរឿងដែលនឹកស្មានមិនដល់ ដែលត្រូវស្លាប់ទាំងពីរនាក់តែម្តង ។ 



ដោយសារតែមិត្តភក្តិឃើញថា ស្រលាញ់គ្នាខ្លាំងពេក ទើបរៀបចំ ឈុតមង្គលការ ព្រមទាំងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃបុណ្យសពតែម្តង ដើម្បីឲ្យពួកគេជួបគ្នានៅជាតិក្រោយទៀត ។ 

នៅក្នុងនោះផងដែរ គេក៏សង្កេតឃើញថា មានមនុស្សប្រុសម្នាក់ដែលត្រូវជាមិត្តរបស់ជនរងគ្រោះ ទៅអង្គុយក្បែរក្តាមឈូស នៅក្នុងពិធីបុណ្យសព ហើយដេញហ្គីតា និងច្រៀងអោយមិត្តស្តាប់ ព្រោះគឺជាបំណងកាលដែលគេនៅរស់ ចង់មិត្តច្រៀងឲ្យស្តាប់ ហើយពេលនេះគេសម្រេចចិត្តបំពេញបំណង ដើម្បីធ្វើការលាគ្នាជាលើកចុងក្រោយ ៕




ដោយ ៖ គន្ធា


Tags: Local news Social news