CamNews

ព័ត៌មានអន្តរជាតិ 

US F-15 យន្តហោះ យោធា ចម្បាំង ធ្លាក់ និងផ្ទុះឆេះ លាន់សន្ធឹក ខណៈជោគវាសនា ពីលុត មិនដឹងទៅជាយ៉ាងណា

ព័ត៌មានអន្តរជាតិ ៖ យន្តហោះយោធា ចម្បាំងមួយគ្រឿង  ត្រូវបានរាយការណ៍ អោយដឹងថា បានធ្លាក់ នៅឯរដ្ឋ Virginia សហរដ្ឋអាមេរិក ក៏ប៉ុន្តែ ជោគវាសនា បុរសជាអ្នកបើកបរ (ពីលុត) មិនដឹងទៅជាយ៉ាង ណានោះទេ នេះបើតាមការអោយដឹងពីមន្រ្តី យោធា សហរដ្ឋអាមេរិក ។

បន្ថែមពីលើនេះ បើតាមការអោយដឹងពី ទំព័រ សារព័ត៌មានបរទេស​ ប៊ីប៊ីស៊ី អោយដឹងថាសាក្សីដែលបាន រស់នៅជិតកន្លែងកើតហេតុ នាក្រុង Deerfield បញ្ជាក់អោយដឹងថា ពួកគេពិតជារន្ធត់ហួស ខណៈមានវិ នាទីមួយនោះ ពួកគេបានលាន់ឭសម្លេងផ្ទុះ លាន់សន្ធឹក អមជាមួយនឹងផ្សែងខ្មួរខ្មាញ់  យ៉ាងក្រាស់ចូល ទៅក្នុងលំហអាកាស ។

សេចក្តីរាយការណ៍ បន្តអោយដឹងថា មន្រ្តីបានបាត់ការទាក់ទង  ជាមួយនឹងយន្តហោះ   F-15 របស់កង កម្លាំងការពារជាតិ Massachusetts (Massachusetts Air National Guard F-15)   ក្នុងរយៈ ពេលខ្លី មុន​នឹងមានការធ្លាក់ចុះ និងផ្ទុះឆេះ ។ គ្មាននរណាម្នាក់នៅលើដី ទទួល រង របួសនោះទេ ​ ខណៈក្រុមការងារ ជួយសង្គ្រោះ ត្រូវបានសមត្ថកិច្ច ដាក់ពង្រាយនៅឯកន្លែងកើតហេតុ ។

លោក Matthew Mutti អ្នកនាំពាក្យអោយកម្លាំងការពារដែនអាកាសជាតិ Massachusetts បាន ផ្តល់ ជា កិច្ចសម្ភាសន៍អោយដឹងថា យន្តហោះចម្បាំង ផ្ទុកមនុស្សបានតែម្នាក់មួយគ្រឿងនេះបានធ្លាក់និងផ្ទុះឆេះ អំឡុងពេលដែល ហាត់សម ក៏ដូចជា ហ្វឹកហ្វើន ក្នុងនោះ ពុំមានសព្វាវុធ នៅលើយន្តហោះនោះទេ ។

ដោយឡែក បើនិយាយពីទីតាំងដែលជាកន្លែងកើតហេតុ និង ផ្ទុះឆេះនោះវិញ  គឺនៅឯតំបន់ជនបទ ជិត Deerfield ( George Washington ) និងជិតព្រៃ Jefferson National Forests    ។  គួររំឭកថា កងកម្លាំង សហរដ្ឋអាមេរិក ថ្មីៗនេះ បានមានសម្បទា យន្តហោះចម្បាំង F-15 ដល់ទៅ ២៤៩ គ្រឿង  ឆ្លើយតបទៅ នឹងតម្រូវការប្រតិបត្តិការ ក៏ដូចជាការដាក់ពង្រាយ នៅក្នុង  ប្រទេស អ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន ។ យន្ត ហោះចម្បាំងដែលបានធ្លាក់ និងផ្ទុះឆេះនោះ ជាប្រភេទយន្តហោះចម្បាំង  F-15C មានតម្លៃដល់ទៅ ៣០ លានដុល្លារ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Iraq Obama US USA Virginia