ស្បែកគឺជាផ្នែកមួយនៃសម្រស់ដ៏សំខាន់ និងការទាក់ទាញ ដ៏មានប្រជាប្រិយបំផុតសម្រាប់បុរស
និងស្រ្តីគ្រប់រូប។ ប៉ុន្តែប្រសិនជា ស្បែកមានបញ្ហា ឡើងខ្មៅស្រអាប់ គ្មានពន្លឺ ឬ មានបញ្ហាស្បែក
ផ្សេងៗ ទៀត នឹងធ្វើឱ្យលោកអ្នកបាត់បង់នូវភាពទាក់ទាញជាមិនខាន។
ខាងក្រោមនេះ គឺជារូបមន្តងាយៗ អាចជួយព្យាបាលស្នាមសលើស្បែក ឱ្យជាសះស្បើយបាន
ដោយធម្មជាតិ។
វិធីទី១៖ សូមយកម្ស៉ៅរមៀត ស្លាបព្រាកាហ្វេ លាយជាមួយនឹងប្រេង mustard ២ស្លាបព្រាកា
ហ្វេ កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែកកន្លែងដែលមានស្នាមស ទុករយៈពេល ១៥ទៅ២០
នាទី ជាការស្រេច។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ទៅ ៤ដង ក្នុង ១ថ្ងៃ។
វិធីទី២៖ សូមយកម្ស៉ៅធ្វើពីគ្រាប់ធញ្ញជាតិវ៉លណាត់ (walnut powder) លាយជាមួយ ទឹកបន្តិច
កូរចូលគ្នាឱ្យសព្វ រួចលាបនៅលើស្បែក កន្លែងមានស្នាមពណ៌ស ទុករយៈពេល ១៥ទៅ ២០
នាទី។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ទៅ ៤ដង ក្នុង ១ថ្ងៃ។
វិធីទី៣៖ សូមស្លឹកស្តៅ ១ក្តាប់ដៃ កិនឱ្យម៉ដ្ឋ រួចដាក់ក្នុងកន្រ្តង់ បន្ទាប់មកសង្កត់យកទឹក ២ស្លាប
ព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ផឹកឱ្យបាន ៣ដង ក្នុង១
ថ្ងៃ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda