CamNews

ប្លែកៗ 

ឆ្កែសំណព្វរបស់ស្តេចថៃងាប់ ក្រោយ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​បុរស​ម្នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​តិះ

(បាងកក)៖ យោងតាមព័ត៌មាន AFP ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា សុនខដ៏គួរឲ្យស្រឡាញ់របស់ស្តេចថៃ បានងាប់ហើយ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីបុរសម្នាក់ ត្រូវបានចាប់ខ្លួន ក្រោមច្បាប់យ៉ាងតឹងរឹង ក្នុងការបរិហាកេរ្តិ៍រាជវង្សខ្សែរាជ្យវង្សថៃ ដោយបានចោទប្រកាន់ថា បានតិះដៀលសុនខស្តេចថៃ តាមប្រព័ន្ធអនឡាញ។

សុនខស្តេចនេះ មានឈ្មោះ Tongdaeng ឬ Copper បានដិតជាប់ក្នុងអារម្មណ៍របស់ប្រជាជនថៃ បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះអង្គ Bhumibol Adulyadej បានរើសសុនខញីនេះមកចិញ្ចឹម ហើយបានសសេរសៀវភៅពីចិត្តស្មោះ និងចរិយារបស់សុខននេះ ចេញផ្សាយនៅក្នុងឆ្នាំ២០០២។ ការស្លាប់របស់សុនខនេះ ត្រូវបានប្រកាសឡើងតាមរបាយការណ៍មួយ ពីមហាវិទ្យាល័យបសុពេទ្យ នៃសាកលវិទ្យាល័យ Kasetsart University កាលពីយប់ថ្ងៃចន្ទ។

«ខណៈសុនខ Khun Tongdaeng បាននឹងកំពុងដេក ហើយវាបានងាប់ នៅវេលាម៉ោង១១៖១០នាទីយប់ ក្នុងរាជវង្ស Klai Kangwon Palace» នេះបើតាមរបាយការណ៍ បានឲ្យដឹងយ៉ាងដូច្នេះ។ សុនខ​ បានឈឺនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបានងាប់ក្នុង អាយុ១៧ឆ្នាំ។ បន្ទាប់ពីសុនខងាប់ ជំនួយពីក្រុមហ៊ុនភាពយន្ត​ឯកជន សកម្មភាពរបស់សុនខ Tongdaeng បាននឹងកំពុងចាកផ្សាយនៅរោងភាពយន្តថៃ។

សូមជំរាបថា កាលពីដើមខែនេះ ជនឈ្មោះ Thanakorn Siripaiboon អាយុ២៧ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទមើលងាយ និងតិះដៀល តាមរយៈគេហទំព័រ Facebook មកលើព្រះមហាក្សត្រថៃ និងសុនខរបស់ព្រះអង្គ៕


ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: Int news Breaking news Unt news Malaysia Thai Slave labour Thailand Turkey Antalya ISIS