CamNews

សុខភាព 

វិធីព្យាបាលបំបាត់ស្នាមជាំលើស្បែក ដោយធម្មជាតិ

តើលោកអ្នកមានបញ្ហាស្នាមជាំនៅលើស្បែកដែរ ឬទេ? តើស្នាមជាំនៅលើស្បែកជាកង្វល់របស់អ្នក
មែនទេ? នៅពេលមានស្នាមជាំកើតមាននៅលើស្បែក តើលោកអ្នកមានវិធីព្យាបាលបំបាត់ស្នាមជាំ
នោះដែរ ឬទេ?

ខាងក្រោមនេះ  យើងសូមណែនាំសុភាពបុរស និង នារី ទាំងអស់  ឱ្យសាកល្បងនូវវិធីងាយៗ មួយ
ចំនួន ដែលមានប្រសិទ្ធិភាពក្នុងការព្យាបាលបំបាតត់ស្នាមជាំ បានដោយធម្មជាតិ។

វិធីទី១៖ សូមយកក្រណាត់ ជ្រលក់ជាមួយនឹងទឹកក្តៅឧណ្ឌៗ បន្ទាប់មក ដាក់ក្រណាត់នោះ  ស្អំនៅ
កន្លែងមានស្នាមជាំ លើស្បែក ជាការស្រេច។
ចំាណំា៖ សូមកុំវត្ថុក្តៅ ដាក់ស្អំនៅលើស្នាមជាំ ពេលមានស្នាមជាំ  ២ ទៅ៣ថ្ងៃ ដំបូង ព្រោះ
វាអាចបង្កឱ្យមានឈាមកកនៅក្រោមស្បែក។

វិធីទី២៖ សូមយកក្រណាត់ ជ្រលក់ជាមួយនឹងទឹកខ្មេះធ្វើពីផ្លែប៉ម  លាយជាមួយនឹងទឹកបន្តិច ដាក់
ស្អំ នៅកន្លែងមានស្នាមជាំ ទុករយៈពេល ១០នាទី ជាការស្រេច។ ព្យាបាលតាមវិធីនេះ មានប្រសិទ្ធិ
ភាពបំផុត ក្នុងការបំបាត់ស្នាមជាំនៅលើស្បែកបានយ៉ាងឆាប់រហ័ស។
ចំណាំ៖ ទឹកខ្មេះធ្វើពីផ្លែប៉ម អាចរកទិញបាននៅតាមផ្សារទំនើប៕

ប្រៃសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health,  Home Remedies for Bruises