ព័ត៌មានអន្តរជាតិ ៖ ប្រព័ន្ធអ៊ិនធើណេត គឺជាវេទិកាពិភាក្សាមួយ ដែលត្រូវបាន
ពេញនិយមជាខ្លាំង សម្រាប់ប្រជាពលរដ្ឋចិន ក្នុងការបង្ហោះជាព័ត៌មាន ការរិះគន់
ការក្រោធខឹង ក៏ដូចជាមតិស្ថាបនា ស្តីពីអំពើពុករលួយរបស់ ក្រុមមន្រ្តីចិន ។
តួយ៉ាង កាលពីពេលកន្លងទៅលោក Qi Fang មន្រ្តីប៉ូលីសមកពីក្រុងតូចមួយ Wusu ភាព
ពាយព្យខេត្ត Xinjiang ប្រទេសចិន ត្រូវបានទម្លាក់ចេញពីមុខតំណែង បន្ទាប់រកអោយ
ឃើញថា គាត់បានរក្សាទុកនូវស្រីកំណាន់ភ្លោះពីររូប ក្នុងការមានទំនាក់ទំនងលើសពី
ធម្មតា។
លើសពីនេះទៅទៀត ក៏មានការលេចធ្លាយនូវព័ត៌មាន អាស្រូវរបស់មន្រ្តី ចិនម្នាក់ផ្សេង
ទៀតកាលពីពេលកន្លងទៅ នៅក្នុងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមចិនផងដែរ គឺលោក
Lei Zhengfu ក្រោយមក ត្រូវបានបណ្តេញចេញពីតំណែង ដោយគណបក្សកុម្មុយនីស្ត
ខណៈលេចធ្លាយវីដេអូសិច ជាមួយនឹងស្រីកំណាន់ ស្រស់ស្អាតវ័យក្មេង ។ គួរបញ្ជាក់ផង
ដែរថា លោក Lei Zhengfu គឺជាប្រធានបក្សកុម្មុយនីស្តចិន នាក្រុង Chongqing ប្រទេស
ចិន៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ digitalone