ថៃ ៖ ទោះខ្លួនជាតារាល្បីស្រាប់ក៏ពិតមែន ប៉ុន្តែតារាថៃទាំង ៤ ដួងនេះ ក៏មាន Idol ក្នុងដួងចិត្តដែរ ហើយថ្ងៃនេះ Camnews នឹងបង្ហាញថា តារាដួងណាខ្លះ ដែលជាមនុស្សពិសេសរបស់ លោក Mario Maurer, Kimberly, James Jirayu និងលោក James Ma ។ តោះកុំឲ្យខាតពេលយូរទៅតាមដាននៅខាងក្រោមទាំងអស់គ្នា ៕
១. សម្រាប់ James Jirayu ផ្ទាល់ លោកបានបង្ហើបថា នាង Toey Jarinpohn គឺជាតារាស្រីមួយដួង ដែលស្រស់ស្អាត រួសរាយ និងជាទីគាប់ចិត្តរបស់លោក មិនដូចស្រីកន្លងដែលលោកធ្លាប់ជួបនោះទេ ។
២. រីឯតារាស្រីលំដាប់ A របស់ប្រទេសថៃគឺនាង Kimberly និយាយថា Anne Thongprasom គឺជាមនុស្សស្រីដែលស្អាត ហើយនាងស្រលាញ់តារាដួងនេះខ្លាំងណាស់ ។ មួយវិញទៀត Kimberly ស្រលាញ់ Anne ដូចជាម្តាយយ៉ាងចឹង ។
៣. និយាយពីកំលោះសង្ហា Mario Maurer វិញ គឺមានតារាក្នុងដួងចិត្តមួយរូបគឺលោក Ananda Everingham ហើយតារាថៃរូបនេះ បង្ហើបថា គាត់ស្រលាញ់និងគាំទ្រតារាដួងនេះយូរណាស់មកហើយ ។
៤. ងាកមកចាប់អារម្មណ៍ជាមួយនិងកំលោះសង្ហា ដែលមិនទាន់គិតរឿងស្នេហាវិញគឺ លោក James Ma បានបង្ហើបឲ្យដឹងថា នាង Aum Patchrapa គឺជាតារាស្រីដែលស្អាត ហើយលោកគាំទ្ររូបនាងយ៉ាងខ្លាំង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaistarnews
តារាសម្ដែងរូបសង្ហា ជា លាងឈែ ថ្មីៗនេះកំពុងតែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ
នេះហើយជាមូលហេតុដែលបណ្តាលឲ្យ ខេមរៈ ស្រីពៅ ទទួលមរណភាព
ផ្អើល! ភរិយាស្របច្បាប់ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន
រៀបការហើយជាង ១០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនទាន់ចង់មានកូនព្រោះហេតុផលមួយ
មិនត្រឹមតែទារសំណង ១០ មុឺនដុល្លារពីប្រពន្ធដើមទេ តែ សាឡាត់ ស្រីឡាង ថែមទាំងធ្វើទាមទារឲ្យ....