CamNews

ព័ត៌មានអន្តរជាតិ 

ក្មេង ១២ នាក់និងគ្រូហ្វឹកហាត់បាល់ទាត់ម្នាក់ អាចនឹងនៅមានជីវីត ប៉ុន្តែអាចមានអ្វីមួយបិទបាំង

ថៃ ៖ ព្រះអង្គមួយអង្គដែលស្ថិតនៅក្នុងខេត្តកញ្ចានាបុរីបានសង្ឃដីកាថា ធ្លាប់បានទៅរូងភ្នំនោះចំនួន ៤ដងរួចហេីយ ដោយព្រះសង្ឃនិមន្តទៅលេីកចុងក្រោយបង្អស់ ព.ស ២៥៥៨ ព្រោះកូនសិស្សលោកធ្លាប់ត្រូវខ្មោចចូលហេីយត្រូវធ្វេីពិធីនៅក្នុងនោះ ។ 

តេជគុណបានមានសង្ឃដីកាបន្តទៀតថា នៅក្នុងរូងភ្នំនោះប្រាដកជាមានរបស់ដែលយេីងមិនឃេីញ ព្រោះពេលដែលនិមន្តចូលទៅមានអារម្មណ៍ថា មានអ្នកតាមមេីលគ្រប់ពេលវេលា ហេីយក៏មានវិញ្ញាណជាច្រេីននៅក្នុងរូងភ្នំនោះផងដែរ ។ នេះហេីយមូលហេតុដែលមិនទាន់រកក្មេងៗឃេីញដោយសារតែមានកម្លាំងអ្វីមួយបិទបាំង ហេីយម្យ៉ាងទៀតមានក្មេងម្នាក់ដែលធំជាងគេនៅក្នុងក្រុមទៅបំពាន់ម្ចាស់ម៉ែ (វត្ថុសក្តិសិទ្ធ) ដែលស្ថិតនៅច្រកចូលល្អាង ។

ព្រះសង្ឃដែលធ្លាប់និមន្តចូលល្អាងនោះបានបន្តទៀតថា នេះគឺជាការព្រមានរបស់ម្ចាស់ទីកន្លែង ក៏ដូចជាអ្នកថែរក្សាដែលក្មេងហ៊ានលលេងជាមួយម្ចាស់ម៉ែ ។ ក្មេងៗអាចនឹងនៅមិនឆ្ងាយពីកន្លែងដែលគេរកស្បែកជេីងនោះក៏ថាបានដែរ ហេីយក៏ជឿជាក់ដែរថា អ្នកទាំងអស់នោះអាចនៅមានជីវិត ព្រោះថ្ងៃស្អែកជាថ្ងៃសីល៍ចឹង ១៣នាក់ នោះអាចនឹងរកផ្លូវចេញបានហេីយ ទាំងអស់គ្រាន់តែជាការព្រមាន ។ 

ប្រភពដដែលបន្តទៀតថា ស្ថានភាពចុងក្រោយ​ មេកងទ័ពថ្មេីជេីងលេខ37បានរកឃេីញច្រក4ពីលេី​ តែ2ច្រកគឺត្រូវបានបិទជិតហេីយ​ 2ច្រកទៀតកំពុងស្ថិតក្នុងការពិនិត្យថា អាចសំរូតខ្សែចុះទៅបានរឺអត់​ កងទាហានបានប្រេីប្រាស់ម៉ាស៊ីនបូបទឹកកំលាំងខ្លាំងដេីម្បីបូមទឹកចេញពីល្អាងនោះ​ តែភ្លៀងធ្លាក់ពេញមួយថ្ងៃសំរាប់ថ្ងៃនេះ​តាមការព្យាករណ៍​ ទឹកឡេីងលឿនណាស់​ 1ម៉ោងឡេីង15សង់ទីម៉ែត​ ជាហេតុធ្វេីអោយមានការលំបាក់សំរាប់ការសង្គ្រោះ។ 

អាមេរិកនឹងបញ្ចូនតាមកំលាំងទាហានជេីងទឹកមកជួយបន្ថែមទៀតពីកោះហាវ៉ៃមក​ ក្នុងបំណងស្វែងរកក្មេងដែលបាត់ខ្លួននិងគ្រូបង្វឹកបាល់ទាត់របស់គេ។ តាមពិតគេបានឃេីញសញ្ញាដោយស្បែកជេីងរបស់ក្មេងៗធ្វេីជាសញ្ញាព្រួញមុពេលពួកគេចូលទៅក្នុងរូងភ្នំនោះ។ 
មេបញ្ជាការទាហានសង្គ្រោះស្នេីអោយមានការប្រយត្ន័ក្នុងការចាញ់កលពួកបោកប្រាស់ព័ត៌មានក្នុងFacebook ដែលមានសាយភាយព័ត៌មានក្លែងក្លាយច្រេីន​ រហូតដល់ មានការប្រមូលលុយកាក់ថែមទៀត​ ។
ប្រសិនបើមានមនុស្សនៅរស់ឃេីញមនុស្ស​ បេីស្លាប់ត្រូវឃេីញសាកសព ។ ក្រុមសង្គ្រោះនៅតែបន្តការរុករកក្មេងមួយក្រុមនិងគ្រូរបស់គេ១៣ នាក់នៅក្នុងរូងភ្នំ Tham Luang បេីទោះជាស្ថានភាពលំបាក​ ភ្លៀងទឹកហូរចូលបន្តយ៉ាងណា​ ដោយរូងភ្នំស្ថិតនៅតំបន់MAE SAIខេត្តChiang Raiភាគខាងជេីងប្រទេសថៃ ។

ក្រុមសង្គ្រោះកំពុងតស៊ូជាមួយភ្លៀងយ៉ាងគំហុកនៅថ្ងៃពុធនេះ​ ដោយមិនព្រមឈប់​ ហេីយបន្តធ្វេីការឆ្លាសគ្នា24ម៉ោងលេី24ម៉ោង និងប៉ុន្មានក្រុមទៀតដេីរឡេីងភ្នំកាត់ព្រៃទៅរកច្រកផ្សេងទៀតដែលអាចអោយគេចូលទៅក្នុងរូងនោះបាន។

គួរបញ្ជាក់ឲ្យដឹងថា ពួកគេបាត់ខ្លួនតាំងពីថ្ងៃសៅរ៏មក​ បេីគិតទៅ ៥ ទៅ ៦ ថ្ងៃហេីយ​ ដែលមិនមានដំណឹងបានត្រឹមឃេីញកង់​ កាបូបនិងស្បែកជេីងទាត់បាល់ប៉ុណ្ណោះ ។

ក្រុមសង្គ្រោះជាង១០០នាក់​ មានទាហាន​ជេីងគោកនិងជេីងទឹក​ បានដាក់ពង្រាយដេីររកគ្រប់ទីកន្លែង​ ដេីម្បីស្វែងរកពួកគេ​ តែនៅមិនទាន់ឃេីញសូម្បីស្រមោល ។ យប់មិញនេះទឹកឡេីង15cm ទៀតហេីយដែលធ្វេីអោយការសង្គ្រោះជួបឧបសគ្គ ។

ក្មេងអាយុចន្លោះពី ១១-១៦ឆ្នាំនិងគ្រូរបស់គេម្នាក់ទៀតទាំងអស់១៣នាក់ក្រោយបញ្ចក់ការហ្វឹកហាត់បាល់ទាត់ គេនាំគ្នាទៅលេងនៅរូងភ្នំ Tham Luang ដែលស្ថិតនៅតំបន់ឧទ្យានជាតិខេត្តឆៀងរ៉ៃក្បែរព្រំដែនភូមា និងឡាវភាគខាងជើងប្រទេសថៃខណៈពេលមានព្យុះភ្លៀងយ៉ាងខ្លាំងនៅថ្ងៃសៅរ៏សប្តាហ៏មុននេះ ដោយបង្ខាំងពួកគេជាប់នៅក្នុងរូងនោះដោយសារទឹកជំនន់ឡើងលឿន នឹងបន្ថយទុកកង់ កាបូបនិងស្បែកជើងរបស់ពួកគេនៅមាត់រូង ៕



ប្រភព ៖ Thai news


Tags: International news