CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញផ្នូរបុរាណ មានអាយុកាលជាង ១ ពាន់ឆ្នាំ ផ្ទុកសាកសពមនុស្សពេញវ័យ និងទារក

ព័ត៌មានអន្តរជាតិ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស aljazeera
ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាច ថ្ងៃទី   ២៤ ម្សិលមិញនេះអោយដឹងថា ផ្នូរ
បុរាណមួយ  ត្រូវបានក្រុមបុរាណវត្ថុវិទូ   ជីករកឃើញនៅឯឈាបនដ្ឋានមួយកន្លែង នៅឯ
ជាយក្រុង លីម៉ា ប្រទេសប៉េរ៉ូ ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែលត្រូវបានគេជឿថា មានអាយុកាលជាង ១ ពាន់
ឆ្នាំហើយ។ ដោយឡែកបើយោងតាមសម្តី     Isabel Flores  ជាបុរាណវត្ថុវិទូម្នាក់ បានអះ
អាងអោយដឹងថា ផ្នូរបុរាណដែលត្រូវបានជីករកឃើញមួយនេះ គឺជាផ្នូរបុរាណដ៏សាមញ្ញ
មួយ   ដែលនៅក្នុងនោះផ្ទុកទៅដោយមនុស្សពេញវ័យ  និង    ទារកតូច ហ៊ុមនិងរុំព័ន្ធទៅ
ដោយកំណាត់សំពត់តាមបែបសាសនានាសម័យនោះ។

ដោយឡែក     បើតាមការប៉ាន់ប្រមាណជាជំហានដំបូង   បញ្ជាក់អោយដឹងថា សាកសព
មនុស្សពេញវ័យ នៅក្នុងផ្នូរដ៏សាមញ្ញមួយនោះ   ទំនងជាកំពូលអ្នកតម្បាញ ខណៈសាក
សពទារក   ទំនងជាត្រូវបានគេសម្លាប់   និងបញ្ជុះទៅជាមួយគ្នា  ដើម្បីជាការឧទ្ធិសដល់
សាកសពមនុស្សពេញវ័យមួយនោះ   តែទោះជាយ៉ាងណា  នៅពេលដែលមានការលាត
ត្រដាងចេញនូវសំពត់ក្រណាត់ ហ៊ុមព័ន្ធនោះ   យើងនឹងបានដឹងថា ស្គាល់អត្តសញ្ញាណ
សាកសពទាំងនោះ ពោលគឺ អាយុកាល  ភេទ  ក៏ដូចជាតួនាទី នៅ ក្នុងសង្គមនាសម័យ
បុរាណដ៏យូរលង់ណាស់មកហើយនោះ។

គួរបញ្ជាក់ផងដែរ បុរាណវត្ថុវិទូ លោក   Flores  និង  Gladys  Paz  ជាប្រធានដឹកនាំក្រុម
ចុះជីករុករកលើកនេះ  ទាំងពីរនាក់  បានអះអាងព្រមគ្នាថា   ៖ ការជីករកឃើញលើកនេះ
វាគឺជាសមិទ្ធផលស្នាដៃដ៏ល្អបំផុត  និង មានសារៈសំខាន់បំផុតក្នុងរយៈជាង ៣  ទសវត្ស
ពីព្រោះថា  អ្វីដែលបានរកឃើញនោះ     ពោលគឺ  សាកសពដែលមាននៅក្នុងផ្នូរបុរាណ
មួយនេះ នៅមានសភាពល្អនៅឡើយ ដោយមិនទាន់បានខូចខាតអ្វីនោះទេ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់
- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង
  ២០ នាក់ស្លាប់ យ៉ាងអណោចអធម ក្រោយរថយន្តប៊ើស បោលចូលជ្រលង ជ្រោះជ្រៅ
- ដាច់ខាត ត្រូវតែមើល" វីដេអូឯកសារ ជាសារអប់រំ ល្បីបំផុត នៅក្នុងទំព័រ ហ្វេសប៊ុក

- បាញ់សម្លាប់ក្មេងម្នាក់ ស្លាប់នៅនឹងកន្លែង ដោយគ្រាន់តែ កាន់លេងកាំភ្លើង AK-47​ ជ័រ

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera



Tags: unearthed Peru tomb 1000 yrs old Mummy