ភ្នំពេញៈ យោងតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុ
ជា ពហុកីឡដ្ឋានជាតិថ្មីទំនើបមួយទៀត នឹងត្រូវចាប់ផ្តើមសាងសង់នៅចុងឆ្នាំ ២០១២ខាង
មុខនេះ។ ពហុកីឡដ្ឋានថ្មីនេះ មានឈ្មោះថា «ពហុកីឡដ្ឋានជាតិមរតកតេជោ» ដែលនឹង
សាងសង់ឡើងនៅលើដីទំហំសរុបជាង៩៤ហិចតា ក្នុងទីតាំងខាងកើតរាជធានីភ្នំពេញ(នៅ
តំបន់ស្ពានឧកញ៉ា លី យ៉ុងផាត់)។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺជាម្ចាស់គម្រោងលើការសាងសង់នេះ ដោយមានកិច្ចសហ
ប្រតិបត្តិការជាមួយសាលារាជធានីភ្នំពេញ ។ ផ្ទៃដីប្រមាណ ៦០ ភាគរយនៃពហុកីឡដ្ឋាន នឹងគ្រប
ដណ្តប់ដោយតំបន់បៃតង (ដើមឈើ ស្មៅ សួនច្បារ ជាដើម) រីឯ ៤០ ភាគរយទៀតគឺជាសំណង់ ។
ពហុកីឡដ្ខានជាតិថ្មីក្នុងទីតាំងខាងកើតរាជធានីភ្នំពេញ (នៅតំបន់ស្ពានឧកញ៉ា លី យ៉ុងផាត់)។
សំណង់ សំខាន់ដែលស្ថិតនៅក្នុងពហុកីឡដ្ឋានថ្មីនេះ រួមមាន វិមានការិយាល័យនៅចំកណ្តាល
អាងហែលទឹកស្តង់ដារអន្តរជាតិ អគារអត្តពលកម្ម Indoor សាលហ្វឹកហាត់កីឡាប្រយុទ្ធ និងកីឡា
ផ្សេងៗ សាលហ្វឹកហាត់កីឡាប្រពៃណី រួមទាំង ទីលានកីឡាបាល់ទាត់ស្តង់ដារអន្តរជាតិចំនួនពីរ
(ទាំងខាងក្នុង និងខាងក្រៅ)។
មន្ត្រី NOCC បានបញ្ជាក់ឲ្យដឹងថា ការសាងសង់ និងការប្រើប្រាស់នឹងធ្វើឡើងទៅតាមដំណាក់
កាល ហើយរាល់គម្រោងសាងសង់ទាំងអស់នឹងត្រូវឆ្លងកាត់ភ្នាក់ងារសំណង់ អន្តរជាតិ ។ បើតាម
អ្នកជំនាញការចំណាយលើការសាងសង់ពហុកីឡដ្ឋានកម្រិតអន្តរជាតិ មិនតិចជាង ១០០ លាន
ដុល្លារអាមេរិកនោះឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Postkhmer