CamNews

ព័ត៌មានអន្តរជាតិ 

ដេកទ្រុង ព្រោះលួចទម្លុះស្រោមអនាម័យ ខណៈចង់បានកូនជាមួយ នឹងមិត្តស្រី

ព័ត៌មានអន្តរជាតិ ៖  បុរសជនជាតិកាណាដាមា្នក់ ដែលមានឈ្មោះថា Craig Jaret Hutchin-
son  ត្រូវបានកាត់ទោសអោយជាប់ទ្រុងដែក   រយៈពេល ១៨  ខែ បន្ទាប់ពីគាត់បានលួចទម្លុះ
ស្រោមអនាម័យក៏ព្រោះតែចង់បានកូនជាមួយនឹងមិត្តស្រីរបស់ខ្លួន   នេះបើតាមការអោយដឹង
ពីទំព័រសារព័ត៌មានបរទេស  Happening  ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅ
នេះ។

គួរបញ្ជាក់ផងដែរថា លោក Craig Jaret មានទំនាក់ទំនងជាមួយនឹងគូស្នេហ៍របស់លោកអស់
រយៈកាល   ៩  ខែកន្លងរួចមកហើយ ​ដោយហេតុតែស្រឡាញ់មិត្តស្រីរបស់ខ្លួនពេក និង ចង់
រក្សាចំណងមិត្តភាពស្នេហាមួយនេះនោះ  លោកក៏បានលួចចាក់ទម្លុះស្រោមអនាម័យ មុនពេ
លបើកយុទ្ធនាការសង្គ្រាមសឹកជាមួយនាង  បន្ទាប់ពីគាត់បានគិតថា បើសិនជាពួកគាត់ទាំង
ពីរមានកូនមែននោះ នោះទំនាក់ទំនងស្នេហ័របស់ពួកគាត់នឹងកាន់តែល្អូកល្អើនជាងមុន។

ជាលទ្ធផល   ដៃគូររបស់គាត់ពិតជាមានកូនមែន​ តែនាងមិនពេញចិត្តនោះទេ ពោលគឺរំលូត
កូននោះចេញ   ខណៈពេលដែលនាងមានអារម្មណ៍មិនស្រួលក្នុងរយៈពេលពីរសប្តាហ៍ដំបូង
ដោយឡែក  បើនិយាយពីលោក Craig  Jaret  ត្រូវបានតុលាការផ្តន្ទាទោស  អោយជាប់ពន្ធ
ធនាគាររយៈពេល ១៨ ខែពីបទរំលោភសេចក្តីទុកចិត្ត៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening


Tags: international news strange entertainment