(ភ្នំពេញ)៖ លោក ឌី វិជ្ជា សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវបានចាត់តាំងឲ្យធ្វើជាតំណាងសហព័ន្ធកីឡាបាល់ ទាត់កម្ពុជា (FFC) ក្នុងការធ្វើការងារជាមួយភ្នាក់ងារស៊ើបអង្កេតអន្តរជាតិ ទាក់ទងនិង សកម្មភាពបាល់ទាត់កម្ពុជា ពេលចេញទៅប្រកួតនៅលើឆាក អន្តរជាតិម្តងៗ ។
លិខិតឧទ្ទេសនាមនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា ដោយប្រធានសហព័ន្ធបាល់ទាត់កម្ពុជានាយឧត្តមសេនីយ៍ សៅ សុខា ។
សូមបញ្ជាក់ជូនផងដែរថា នៅខណៈពេលនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានកំពុងតែចូលរួមប្រកួតពានរង្វាន់ Bangabandhu Gold Cup ឆ្នាំ២០១៦ នៅប្រទេសបង់ក្លាដេស ក្នុងវគ្គសន្សំពិន្ទុប្រចាំពូល B ដោយបានចាញ់ក្រុម ជម្រើសជាតិម៉ាល់ឌីវ (Maldives) ម្សិលមិញ១ប្រកួតហើយ ដោយលទ្ធផលបច្ចេក ទេស ៣-២ នៅសល់២ប្រកួតទៀត គឺត្រូវជួបជម្រើសជាតិបារ៉ែន និងម្ចាស់ផ្ទះបង់ក្លាដេស ៕
ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី