ជំងឺរលាកទងសួត គឺជាដំណើរហើមរលាកទងសួត ឬរលាកបំពង់ខ្យល់សួត ដែលបង្កឱ្យអ្នកជំងឺ
មានអាការពិបាកដកដង្ហើម ឈឺទ្រូង ក្អក ឈឺពោះ និងមានសំឡេងស្អក ជាដើម។ ជំងឺនេះ បង្ក
ឡើងដោយសារតែ មេរោគជំងឺផ្តាសាយធម្មតា និងប្រែកា្លយទៅជាជំងឺគ្រុនផ្តាសាយ ដែលធ្វើឱ្យ
ប៉ះពាល់ដល់ការដកដង្ហើម និងមូលហេតុដ៏ចម្បងមួយទៀត គឺបណ្តាលមកពីការជក់បារី ផ្សែង
បារីដែលអ្នកកំពុងបឺត ឬ ស្រូបចូលក្នុងខ្លួន នៅចូលទៅបំផ្លាញសួតបន្តិចម្តងៗ រហូតមានជំងឺ
រលាកទងសួត។
ដូច្នេះ ថ្ងៃនេះយើងសូម ណែនាំជូនលោកអ្នកនូវរូបមន្តធម្មជាតិ ងាយៗ ដូចខាងក្រោម ដែល
មានតួនាទី ព្យាបាលជំងឺរលាកទងសួត បានយ៉ាងឆាប់រហ័ស។
វិធីទី១៖ សូមយកទឹកដោះគោក្តៅឧណ្ឌៗ ១កែវ លាយជាមួយនឹងម្ស៉ៅរមៀត កន្លះស្លាបព្រា
កាហ្វេ រួចកូរចូលគ្នាឱ្យសព្វ ផឹក ២ដង ក្នុង ១ថ្ងៃ ជាការស្រេច។
វិធីទី២៖ សូមយក ទឹក ១កែវ លាយជាមួយនឹងម្ស៉ៅដើមឈើឯម (liquorice powder ) កន្លះ
ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ ដាក់ចូលឆ្នាំងដាំទឹក (កម្តៅ) រយៈពេល ១៥នាទី បន្ទាប់មក
ប្រើកន្ត្រង ឬស្បៃ ត្រងយកទឹក ផឹក ២ដង ក្នុង ១ថ្ងៃ ជាការស្រេច។ វិធីនេះ ជួយឱ្យជំងឺរលាក
ទងសួត ជាសះស្បើយបានឆាប់រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda