CamNews

សម្រស់ 

ក្រចកពណ៌ក្រហមក្រមៅ ជួយកំចាត់ភាពរងា ក្នុងរដូវរំហើយ

អ្នកស្រឡាញ់ពណ៌ក្រមៅ និងតែងចូលចិត្តផ្លាស់ប្ដូរពណ៌ក្រចកដ៏គួរឱ្យពេញចិត្តរបស់ខ្លួន ដូច្នេះ
នៅក្នុងរដូវរំហើយ ឆ្នាំ ២០១៣ ចូរសាកល្បងទទួលបទពិសោធជាមួយពណ៌ក្រហមក្រមៅដ៏ទាក់
ទាញ!

មិនត្រឹមតែកៀបសង្កត់លើប្រភេទពណ៌ផ្សេងៗ ក្នុងកម្រងម៉ូដែលក្នុងរដូវរំហើយ  និងរដូវរងាឆ្នាំ
២០១៣ ពណ៌ក្រហមក្រមៅ (ពណ៌ឈាមជ្រូក) ក៏ថែមទាំងត្រូវបានក្រុមអ្នកឯកទេសផ្នែកតុបតែង
សម្រស់ និងរចនាក្រចក យកមកធ្វើជាពណ៌គោល នៅក្នុងការគូស និងលាបក្រចក ក្នុងនោះ គេ
ឃើញពណ៌ក្រហមក្រមៅត្រូវគេប្រើ ស្ទើរតែ ១០០% ។

មូលហេតុដែលទទួលបានការពេញចិត្តពីក្រុមអ្នករចនាក្រចក និងពិភពអ្នកនិយមម៉ូដែលក្រចក
គឺដោយសារតែពណ៌ក្រហមក្រមៅ ជួយឱ្យគេមានអារម្មណ៍ថា កក់ក្ដៅក្នុងរដូវរំហើយដែលមាន
ខ្យល់ខ្លាំង និងរដូវរងាត្រជាក់កាយ។

ប្រសិនចូលចិត្តការរចនាក្រចកដោយប្រើប្រាស់ពណ៌ក្រហមក្រមៅនេះ សូមទស្សនារូបភាពខាង
ក្រោម ៖

ការ​ជ្រើស​រើស​ពណ៌​ក្រហម​ក្រមៅ ដើម្បី​លាប​ក្រចក វា​នឹង​ជួយ​ឱ្យ​ស្បែក​ដៃដែល​​មិន​ជា​.ស ប៉ុន្មាន​
មាន​សម្រស់​ឡើង​វិញ។

ប្រសិន​បើ​ពណ៌​ក្រហម​ក្រមៅ ត្រូវ​បាន​រចនា​បន្ថែម​ដោយ​រូប​ផ្កា​ពណ៌​ប្រាក់​ផងនោះ ក្រចក​របស់អ្នក
នឹង​កាន់​តែ​មាន​ភាព​លេច​ធ្លោ​ ថែម​មួយ​កម្រិត​ទៀត​។

ចំណែក​ក្រចក​ដែល​មាន​រចនា​បែប​ក្រឡា​ និង​មាន​លាប​ពណ៌​ដូច​ការ៉េម​បែប​នេះ ក៏​ស្រស់​ស្អាត​
និង​ប្លែក​ភ្នែក​ម្យ៉ាង​។

 

ដោយ ៖ តារា
ប្រភព ៖ TCLD


Tags: reddish brown nails Autumn beauty