រៀងរាល់ថ្ងៃ ក្នុងរដូវដែលមានខ្យល់ខ្លាំង អាកាសធាតុប្រែប្រួល បរិស្ថានមិនល្អ ឬស្ថិតក្នុងម៉ាស៊ីនត្រជាក់ ធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម ហើយស្បែកប្រែទៅជាស្ងួត បែកស្រកា នេះគឺជាបញ្ហាមួយដែលស្ដ្រីទាំងអស់ព្រួយបារម្ភ។ ដើម្បីដោះស្រាយបញ្ហានេះ សូម្បីស្វែងយល់ការណែនាំខាងក្រោម។
រូប ៖ skincareto
ហូបទឹកឱ្យបានច្រើន
ទឹកគឺជាមិត្ដដ៏ល្អសម្រាប់ស្បែករបស់អ្នក។ ទឹកមិនត្រឹមតែជួយលាងសម្អាតជាតិពុលក្នុងរាងកាយនោះទេ តែវាក៏ជួយឱ្យស្បែក មានសភាពតឹង រលោង ម៉ត់ខៃ។ ជាងនេះ នៅក្នុងរដូវខ្យល់ស្ងួត រាងកាយរបស់អ្នកនឹងត្រូវការទឹកច្រើនជាងធម្មតា។
ចូលហូបទឹកសុទ្ធឱ្យបានពី ៦ ទៅ ៨កែវ ក្នុងមួយថ្ងៃ។ ក្រៅពីនេះ អ្នកក៏អាចបន្ថែមជាតិទឹក ដោយការហូបបន្លែ ផ្លែឈើ ចៀសវាងភេសជ្ជៈដែលមានជាតិអាកុល អាស៊ីត ដូច កាហ្វេ និងភេសជ្ជៈដែលមានជាតិហ្គាល។
មិនត្រូវលុបមុខដោយទឹកក្ដៅពេក
ទឹកក្ដៅ ជួយធ្វើឱ្យរន្ធគល់រោមរីកធំ បង្កឱកាសឱ្យស្បែកដើម្បីស្រូបយកអ៊ុកស៊ីហ្សែន និងសម្រាក បន្ទាប់ពីបានធ្វើការហត់ពេញមួយថ្ងៃ។ ប៉ុន្ដែ អ្នកមិនត្រូវលុបមុខដោយទឹកក្ដៅពេកនោះទេ។ កំដៅរបស់ទឹកនឹងធ្វើឱ្យស្បែកបាត់បង់ជាតិទឹកច្រើន ហើយវាអាចធ្វើឱ្យស្បែកត្រូវរមាស់ផងដែរ។
ការពារស្បែកស្ងួតពីផលអាក្រក់របស់បរិស្ថាន
ប្រសិនអ្នកចេះតែយកចិត្តទុកដាក់ទៅលើតែការបំប៉នស្បែក ដោយមិនគិតដល់ការការពារពីផលអាក្រក់របស់កំដៅព្រះអាទិត្យ ខ្យល់ ផ្សែងធូលី នោះស្បែករបស់អ្នកនឹងឡើងខ្មៅប្រផេះ បាត់បង់ជាតិសំណើម។ ដូច្នេះ ចូរកុំភ្លេចពាក់ស្រោមមុខ ពាក់មួក និងការពារស្បែកដោយក្រែមការពារកំដៅថ្ងៃ នៅពេលចេញទៅខាងក្រៅ។
ខាត់ស្បែកងាប់
វិធីមួយដើម្បីជួយឱ្យស្បែករបស់អ្នក បានទន់ល្មើយ ស្រស់ថ្លា មិនប្រេះ ឬបែកស្រកា ក្នុងរដូវខ្យល់ គឺការខាត់ស្បែកងាប់ រៀងរាល់សប្ដាហ៍។ វិធីនេះ ជួយបំបាត់ធូលី កែលំអចរន្ធឈាម និងធ្វើឱ្យស្បែកមានសុខភាពល្អ។
រូប ៖ knoueppels
របបអាហារមានតុល្យភាព
ដើម្បីចៀសវាងស្បែកស្ងួត អ្នកត្រូវថែទាំស្បែកពីខាងក្នុង។ ប្រភេទបន្លែ ផ្លែឈើ ជាតិសរសៃ និងទឹកគឺជាអ្វីដែលអ្នកត្រូវការ ក្នុងរបបអាហាររបស់អ្នក។ វិធីនេះនឹងមានប្រសិទ្ធិភាពខ្ពស់ ព្រោះវាផ្ដល់ឱ្យរាងកាយនូវជាតិបំប៉នចាំបាច់ដើម្បីជួយឱ្យស្បែកស្រស់ស្អាត ក្មេងជាងវ័យ។
សម្រាកឱ្យបានសមហេតុផល
ការដេងឱ្យបានគ្រប់ម៉ោង ត្រូវតាមពេលវេលា មិនត្រឹមតែជាវិធីដើម្បីកែលំអសុខភាព តែវាក៏ជាវិធីដើម្បីថែទាំស្បែកមានប្រតិកម្មផងដែរ។ នៅពេលគេង កោសិកានៃរាងកាយរបស់អ្នកនឹងធ្វើការខ្លាំងក្លា កែសម្រួលឡើងវិញនូវកោសិកាខូចខាត នៅខាងក្រោមស្បែក។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
អាយុ ៣០ គួរថែទាំស្បែក បែបណាទើបល្អ ?
ប្រទាលកន្ទុយក្រពើ ជួយបន្ថយភាពជ្រីវជ្រួញរបស់ស្បែក និងថែសុខភាព
វិធីធ្វើឱ្យ សាច់ជើង ស ទន់ ស្រលូន គ្មានសរសៃ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ LD