ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
បរទេស CNN ដែលទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ អោយដឹង
ថា ពូជសត្វដាយនូស័រថ្មី ដែលមានអាយុកាលរស់ នៅក្នុងពាក់កណ្តាលយុគសម័យ
Jurassic ត្រូវបានរកឃើញនៅក្នុងប្រទេសចិន ដែលជាចលករ បានធ្វើអោយអ្នកវិទ្យា
សាស្រ្ត យល់ដឹងពីការវិវត្តន៍របស់សត្វបក្សី ដោយយោងតាមរបាយការណ៍ កាលពីថ្ងៃ
ពុធ ដែលបានផ្តល់ដោយ journal Nature ។
ប្រភពសារព័ត៌មានដដែល បានគូសបញ្ជាក់បន្ថែមអោយដឹងផងដែរថា ពូជសត្វដាយ
នូស័រប្រភេទថ្មីមួយនេះ មានឈ្មោះថា Aurornis xui ។ លើសពីនេះ បើតាមការអោយ
ដឹងពីលោក Pascal Godefroit ដែលជាអ្នកនិពន្ធឈានមុខ ក៏ដូចជាអ្នកស្រាវជ្រាវ
មកពីវិទ្យាស្ថាន Royal Belgian នៃវិទ្យាសាស្រ្តធម្មជាតិ ( Royal Belgian Institute of
Natural Sciences ) ក្នុងក្រុង Brussels អោយដឹងថា ពូជសត្វដាយនូស័រថ្មីមួយនេះ
ដែលត្រូវបានគេស្គាល់ថា ជាពូជសត្វដាយនូស័រ មានរូបរាង ជាពូជសត្វបក្សីដើម
កំណើតដំបូងគេបង្អស់ ( New dinosaur is a primitive bird ) មានអាយុកាលរស់នៅ
តាំងពី ១៥០ លានឆ្នាំមុន ខណៈពេលដែលពូជសត្វដាយនូស័រប្រភេទនេះ អ្នកវិទ្យា
សាស្រ្តបានរកឃើញពីការវិវត្តន៍នៃសត្វបក្សី៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN