អន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស Happening ដែលទើបតែបាន
ចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់ត្រូវបានចាប់ឃាត់ខ្លួន
បន្ទាប់ពីបានរកអោយឃើញថា គាត់បានបាញ់សម្លាប់ប្រពន្ធ ខណៈពេលដែលយល់សប្តិឃើញ
ប្រពន្ធខ្លួនឡើងគ្រែជាមួយនឹងប្រុសដទៃ។
គួរបញ្ជាក់ផងដែរថា បុរសដែលជាជនជាប់ចោទ គិតមកដល់រូបនោះ មានឈ្មោះថា Salvatore
Scandale វ័យ ៥២ ជាពលរដ្ឋរស់នៅក្នុងប្រទេសអ៊ីតាលី ប្រកបរបរជាជាងសំណង់។ តែទោះជា
យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ គាត់មិនព្រមទទួលស្គាល់កំហុសនោះទេ ដោយគាត់បា
នបញ្ជាក់ថា វាគ្រាន់តែជាការមមើតែប៉ុណ្ណោះ ហើយខ្ញុំទើបតែបានដឹងខ្លួន នៅពេលដែលលាន់ឮ
សូរសំលេងនៃការផ្ទុះកាំភ្លើងនោះ។
គាត់បានបន្ថែមថា ៖ ខ្ញុំពិតជាស្រឡាញ់ភរិយាខ្ញុំខ្លាំងណាស់ហើយខ្ញុំមិនដែលធា្លប់គិតថានាងនឹង
ក្បត់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនជាបុរសដែលប្រច័ណ្ឌច្រើននោះទេ ។ ដោយឡែកទោះជាមាន
ការបកស្រាយក៏ដោយ ក៏បុរសរូបនេះ ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្នស្របពេលដែល
ការស៊ើបអង្កេតនៅតែបន្តមាននៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ Happening