CamNews

ព័ត៌មានអន្តរជាតិ 

ISIS សហការណ៍ ជាមួយ រនុកក្នុង ហែកគុក រំដោះបាន ភារវករ ច្រើនជាង ៤០ នាក់

ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ ទណ្ឌិត រាប់សិបនាក់ បានរត់គេចខ្លួនបានសម្រេចក្នុងនោះរួមមាន ទណ្ឌិតប្រឈមមុខនឹងការចោទប្រកាន់ ភារវកម្ម ចេញពីពន្ធនាគារក្រោយពីមានការប៉ះទង្គិចសាហាវ ជាមួយនឹងឆ្មាំពន្ធនាគារ នៅភាគខាងជើង ក្រុង បាដាដ ថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅ  នេះបើយោង តាមការគូសបញ្ជាក់អោយដឹង ពីរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ប្រទេស អ៊ីរ៉ាក់ ។


មន្រ្តីជាន់ខ្ពស់លោក Saad Maan បំភ្លឺបន្ថែមអោយដឹងថាករណីហែកគុករំដោះទណ្ឌិតបានច្រើននាក់ លើកនេះ អាចធ្វើទៅបាន នៅពេលដែល ក្រុមទណ្ឌិតបានធ្វើការរឹបអូស អាវុធ  ពី  ឆ្មាំគុក រួចបើកការ វាយប្រហារតែម្តង ។


ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS ទោះជាយ៉ាងណាក៏ដោយចុះ បានអះអាងក្តែងៗអោយដឹងថាខ្លួនជា អ្នកនៅពីក្រោយករណីហែកគុកលើកនេះ ដោយក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បាន សហ ការណ៍គ្នាជា មួយនឹង សមាជិកជាប់ពាក់ព័ន្ធ ដែលជាទណ្ឌិតកំពុងជាប់ទោស នៅខាងក្នុង  សម្ប ទា ពន្ធនាគារ ។ យោងតាមសេចក្តីថ្លែងការណ៍ ពីគរណីទ្វីតធើ របស់ ISIS អោយដឹងថា ក្រុម សកម្មប្រយុទ្ធ  របស់ខ្លួន បានបើកការវាយប្រហារ ខាងក្រៅទៅលើឆ្មាំគុក ដោយមានជាការបំផ្ទុះ  គ្រាប់ បែក អំឡុងពេលនោះ សមាជិករបស់ខ្លួនដែលជាប់នៅក្នុងពន្ធនាគារនោះ បានធ្វើការរឹបអូស សព្វាវុធ ពី  ឃ្លាំងស្តុក រួចបើក ការវាយប្រហារ តែម្តង ។

ជាលទ្ធផល ទណ្ឌិត ប្រមាណ ៤០ នាក់ បានរត់គេចខ្លួន បានសម្រេច ក្នុងនោះ ៩នាក់ជាជនសង្ស័យ ជាប់ទោស  ភារវកម្ម ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា ឆ្មាំគុក ៥ នាក់    និង ទណ្ឌិត ច្រើនជាង​ ៣០ នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត ក្នុងការប៉ះទង្គិច នៃ   ប្រតិបត្តិការ  ហែកគុក ដោយក្រុម ISIS លើកនេះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news Breaking news World news Unt news Hot news Syria Iraq IS Militants Rebel Al Qaeda