CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញហើយ ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់មនុស្ស ៤ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីប៉ូលីស ផ្លូវការ មកពីតំបន់ Norfolk ភាគខាង កើតប្រទេសអង់គ្លេស ទីភ្នាក់ងារ សារព័ត៌មានបរទេស ស្កាយ បានចុះផ្សាយ អោយដឹងថា យោង ហោចណាស់ មនុស្ស ៤ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយឧទ្ធម្ភាគចក្រ ស៊ីវិល មួយគ្រឿងបាន ជួបនឹងឧបទ្ទេវហេតុ ផ្ទុះធ្លាក់ ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ខណៈបានកើតឡើង កាលពីវេលាល្ងាច ម្សិលមិញនេះ ម៉ោង ៧ និង ៣០ នាទីល្ងាច ក្រុមមន្រ្តីប៉ូលីស ប្រចាំតំបន់ ក៏បានចុះទៅដល់កន្លែង កើតហេតុភ្លាមៗ ក្នុងប្រតិបត្តិការ ចុះអន្តរាគមន៍ និង ធ្វើការតាមដានស៊ើបអង្កេត ។

អ្នកនាំពាក្យតំណាងអោយ ស្នងការប៉ូលីស Norfolk អោយដឹងថា វាគឺជា ឧទ្ធម្ភាគចក្រ​ស៊ីវិលស្រប ពេលដែល   មនុស្ស ៤ នាក់ ដែលនៅលើនោះ បានស្លាប់បាត់បង់ជីវិត ទាំងអស់ ។ លោក Louis Provart ជាមន្រ្តីត្រួតពិនិត្យ អោយដឹងថា មន្រ្តីមានសមត្តកិច្ច ទទួលបានដំណឹង ផ្ទុះធ្លាក់ខាងលើ ក្រោយពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋក្នុងតំបន់ ថាបានលឺសម្លេងផ្ទុះធ្លាក់ យ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា ពុំទាន់ មានសេចក្តីរាយការណ៍ បញ្ជាក់ពីមូលហេតុដែលបានធ្វើអោយឧទ្ធម្ភា​គចក្រខាងលើ ផ្ទុះធ្លាក់នៅឡើយទេ ខណៈការចុះអ័ព្ទជាខ្លាំង គឺជា មន្ទិលសង្ស័យ ជំហានដំបូង៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Viral video Breaking news Bournemouth England