CamNews

យល់ដឹង 

វិធីកំពូល ព្យាបាលកំចាត់សក់ក្បាលមានចៃ បានយ៉ាងឆាប់រហ័ស ដោយធម្មជាតិ (មានវីដេអូ)

ចៃ គឺជាប្រភេទសត្វល្អិតតូចៗ ដែលមាន ឬរស់នៅលើស្បែកក្បាលរបស់មនុស្ស។ ចៃនៅលើ
ក្បាលមនុស្ស បង្កជាភាពរមាស់ ពេញស្បែកក្បាល និងធ្វើឱ្យក្បាលមានក្លិនមិនល្អ។ ដូច្នេះថ្ងៃ
នេះយើងសូមណែនាំ ជូនលោកអ្នក នូវវិធីងាយៗ  មួយចំនួន  អាចព្យាបាលកំចាត់ចៃនៅលើ 
ស្បែកក្បាលបានយ៉ាងឆាប់រហ័ស។

វិធីទី១៖ សូមយកសំបករុក្ខជាតិ almonds ១០គ្រាប់ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងទឹកក្រូចឆ្មារ
៤ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ  លាបនៅលើស្បែកក្បាល  ទុករយៈពេល ៣០នាទី រួច 
លាងសម្អាតស្បែកក្បាលចេញជាមួយនឹងទឹកធម្មជាតិ ជាការស្រេច។

វិធីទី២៖ សូមយកខ្លឹមបារំាង ៥ ទៅ ៧ផ្លែ កិនឱ្យម៉ដ្ឋ ដាក់ក្នុងកន្រ្តង សង្កត់យកទឹក រួចយក
ទឹកនោះ មកលាប និង ម៉ាស្សានៅលើស្បែកក្បាល ទុករយៈពេល ១ម៉ោង  រួចលាងសម្អាត
ស្បែកក្បាលចេញជាមួយនឹងទឹកធម្មជាតិ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 


Tags: knowledge Head Lice