CamNews

រថយន្ត 

ព្រឹកស្អែកពិព័រណ៍រថយន្ត Range Rover ស៊េរីឆ្នាំ 2013 ដ៏ធំបំផុតនៅកម្ពុជា

ភ្នំពេញ ៖ ការតាំងបង្ហាញ រថយន្ត Range Rover ដ៏ធំបំផុត ដែលមិនធ្លាប់មាន នៅកម្ពុជា ​ នឹង
ចាប់ផ្តើម នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ស្អែកនេះ នៅសណ្ឋាគារ ស្វូហ្វីតែលភ្នំពេញ ភូ
គីត្រា ដោយក្នុងនោះ នឹងមានការសម្ពោធបង្ហាញរថយន្តដ៏ទំនើប Range Rover ស៊េរីឆ្នាំ 2013
រួមជាមួយនឹង ប្រភេទ រថយន្ត Range Rover ជាច្រើនប្រភេទទៀត ។

គួរបញ្ជាក់បន្ថែមផងដែរថា លោក សុខ សារ៉ាក់ ប្រធានផ្នែកទីផ្សារ  នៃក្រុមហ៊ុន Envotech  Ca-
mbodia Co.,Ltd បានឱ្យដឹងថា ពិធីតាំង ពិព័រណ៍ រថយន្ត Range Rover លើកនេះ ជាពិធីធំបំផុត
ប្រចាំឆ្នាំ  ដែលមិនធ្លាប់មាននៅក្នុង ប្រទេសកម្ពុជា ជាមួយនឹងការតាំងបង្ហាញ រថយន្ត  Range
Rover ដ៏ប្រណិតបំផុត  ស៊េរីឆ្នាំ២០១៣  ដោយក្រុមហ៊ុន Envotech ជូនសាធារណជនគ្រប់គ្នា ។

លើសពីនេះទៅទៀត លោកបន្ថែមថា នៅក្នុងពិធីនោះក៏នឹងមានការអញ្ជើញចូលរួមដោយភ្ញៀវ
កិត្តិយសជាតិ អន្តរជាតិ ដែលជាពាណិជ្ជករ អាជីវករ វិនិយោគិនជាច្រើនកុះករ ហើយសិល្បករ
សិល្បការិនីល្បីៗ នឹងសម្តែង ឆុតឆាក ទាក់ទាញ  យ៉ាងជក់ចិត្ត  ជាមួយនឹងការបង្ហាញ រថយន្ត
Range Rover ស៊េរី2013 ផងដែរ។ មិនតែប៉ុណ្ណោះពិធីនេះក៏មានបង្ហាញរថយន្តជាច្រើនប្រភេទ
ដែលជាសែស្រឡាយ នៃ  រថយន្ត  Rang Rove r ជាមួយនឹង ការលក់បញ្ចុះតម្លៃ យ៉ាងពិសេស
សម្រាប់អតិថិជននានា ដែលបានចូលរួម ក្នុងនោះមានដូចជារថយន្ត  Range Rover Discovery
និង រថយន្ត Range Rover Spot ជាមួយនឹង សេវាធានាថែទាំ រយៈពេល៣ឆ្នាំផងដែរ ។

គួររំឮកផងដែរថា  រថយន្ត Range Rover ជារថយន្តដែលទទួលបាន ការពេញនិយមយ៉ាងខ្លាំង
ពីសំណាក់ ប្រជាជន   កម្រិតខ្ពស់ (អ្នកមាន) នៅកម្ពុជា រយៈពេល ២ ឆ្នាំចុងក្រោយនេះ ហើយ
សម្រាប់ការតាំងពិព័រណ៍ រថយន្ត Range Rover ស៊េរីឆ្នាំ២០១៣ នៅព្រឹកស្អែកនេះ លោក សុខ
សារ៉ាក់ រំពឹងថា  នឹងជំរុញ មានការបញ្ជាទិញ  ចំពោះរថយន្ត Range Rover កាន់តែច្រើនឡើង ដោយសារតែវាកំពុងតែមានការពេញនិយមខ្លាំង ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ dap


Tags: international news strange entertainment social