CamNews

ព័ត៌មានអន្តរជាតិ 

យន្តហោះ មួយគ្រឿង បង្ខំចិត្តចុះចត មួយរំពេច ក្រោយទទួលបានទូរស័ព្ទ ព្រមាន ថានឹងមាន ការបំផ្ទុះគ្រាប់បែក

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ   ពីគេហទំព័រ សារព័ត៌មានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ ប៉ុន្មានម៉ោងមុននេះ បន្តិច នៅព្រឹកថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៤ នេះអោយដឹងថា យន្តហោះ ដឹកអ្នកដំណើរ កំពុងតែ ហោះហើរ   លើ អាកាសមួយគ្រឿង បង្ខំចិត្តចុះ ចតទាំងអាសន្ន នៅឯអាកាសយានដ្ឋាន ក្រុង Bangalore ភាគ   ខាង ជើងប្រទេស ឥណ្ឌា ក្រោយពី ទទួលបានទូរស័ព្ទ អានាមិក ព្រមានថាមានការបំផ្ទុះ នៅលើយន្តហោះ កាលពីរាត្រី ថ្ងៃច័ន្ទ​យប់មិញ នេះ ។

សេចក្តីរាយការណ៍ បញ្ជាក់បាន អោយដឹងថា យន្តហោះដឹកអ្នកដំណើរ ដល់ទៅ ១៥៦ នាក់ និងមាន ក្រុមអ្នកបម្រើការលើយន្តហោះ មានគ្នាដល់ទៅ ៨ នាក់    ខាងលើ  បានធ្វើដំណើរហោះចេញ ពីក្រុង Kochi ឆ្ពោះទៅទីក្រុង New Delhid ។ បន្ថែមពីលើនេះ ប្រភព   បញ្ជាក់ បន្ថែមអោយដឹងថា ក្រោយពី មានការចុះចតជាបន្ទាន់ និង ភ្លាមៗ ក្នុងភាពអាសន្ន ក្រុមមនុស្ស​ ដែលជាអ្នក ធ្វើដំណើរ  ត្រូវបានគេ ជម្លៀសខ្លួនចេញ ដោយសុវត្ថិភាព ពីយន្តហោះខាងលើ ។ គួរបញ្ជាក់ថាក្រុមភ្នាក់ងារពិសេសជំនាញ ខាងគ្រាប់បែក មិនទាន់ផ្ទុះ ក៏កំពុងតែ តាមដានស៊ើបអង្កេត ករណីគម្រាមគំហែងមួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Int news Unt news Breaking news Viral video India Asia Mumbai