បុរសម្នាក់បានចំណាយពេលជិត ២ខែ ធ្វើដំណើរពីផ្ទះរបស់គាត់នៅ Leicester ទៅកាន់ទីក្រុង
Cape Town ប្រទេសអាព្រិចខាងត្បូង ដើម្បីយកធាតុភរិយារបស់គាត់ទៅបាចនៅទីនោះ។
រូបភាព៖ លោក Mike Howitt និងភរិយាឈ្មោះ Diana
មុននឹងទៅដល់ Cape Town គាត់បានសុំទៅដោយសារឡានដឹកទំនិញដែលធ្វើដំណើរក្នុង
ប្រទេស Kenya ដោយចំនាយពេល ២២ម៉ោង។
លោក Mike Howitt វ័យ ៨០ឆ្នាំម្នាក់នេះបាននិយាយថា “ភរិយារបស់ខ្ញុំឈ្មោះ Diana បាន
ស្លាប់កាលពីឆ្នាំទៅមកម្លេះ។ នាងស្រលាញ់ទិដ្ឋភាពភ្នំនៅអាព្រិចខាងត្បូង ដែលជាកន្លែង
អនុស្សាវរីយ៍ក្តីស្នេហ៍ពួកយើងទាំងពីរនាក់ ទើបខ្ញុំយកធាតុនាងមកទីនេះ”។
រូបភាព៖ លោក Mike Howitt នៅលើភ្នំទីក្រុង Cape Town
នៅទីបំផុត Mike Howitt បានមកដល់គោលដៅ ហើយបាចធាតុភរិយារបស់គាត់ ដោយ
លាជាចុងក្រោយ៕
ដោយ៖ មិនា
ប្រភព៖ mirror