ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន បរទេស
huffingtonpost ដែលទើបតែបានចេញផ្សាយអត្ថបទរបស់ខ្លួនកាលពីម្សិលមិញនេះ បានគូស
បញ្ជាក់អោយដឹងថា បុរសអគតិម្នាក់ ប្រឈមនឹងការជាប់ពន្ធនាគារ ដល់ទៅ ១៥ ឆ្នាំ បន្ទាប់ពី
រូបគាត់ ត្រូវបានរកអោយឃើញថា បានសិចជាមួយនឹងសុនក ពីរក្បាល។
គួរបញ្ជាក់ផងដែរថា បុរសអគតិរូបនោះ មានឈ្មោះថា Kuris Peterson វ័យ ៣៦ ឆ្នាំជាពល
រដ្ឋរស់នៅក្នុងរដ្ឋ Michigan សហរដ្ខអាមេរិក។ យ៉ាងណាមិញ ការកាត់ក្តីដោយសម្រេចអោយ
លោក Peterson ជាប់ពន្ធនាគារ ចន្លោះពីមួយឆ្នាំ ទៅ ១៥ ឆ្នាំនេះ ត្រូវបានធ្វើឡើងពីសំណាក់
លោកចៅក្រម Timothy Hicks ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្ថែមថា មូលហេតុដែលបានបណ្តាលអោយលេច
ធ្លាយនូវព័ត៌មានមួយនេះ ក៏ព្រោះតែមានសេចក្តីរាយការណ៍ ពីសំណាក់មិត្តរួមបន្ទប់ជនជាប់
ចោទ គឺលោក Joyce Yeaw បន្ទាប់ពីគាត់តាមទាន់ដល់ទៅពីរដង ។ ដោយឡែក បើយោង
តាមសម្តីជនជាប់ចោទវិញ ក៏បានបញ្ជាក់អះអាងទៅវិញផងដែរថា ខ្លួនមិនបានធ្វើបែបនេះ
នោះទេ តាមពិតទៅ ខ្លួនប្រលែងលេងជាមួយនឹងសុនកតែប៉ុណ្នោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost