ព័ត៌មានអន្តរជាតិ ៖ ៧៦ ស្រុក ពីបណ្តាខេត្តផ្សេងៗគ្នា នៅក្នុងប្រទេសថៃ រួមទាំង ទីក្រុងបាងកក ផងនោះ កំពុងតែប្រឈមនឹងហានិភ័យកង្វះខាតប្រើប្រាស់ ក្នុងរយៈ ពេល ២ ទៅ ៣ ខែ ខាងមុខ នេះបើយោងតាមបំណកស្រាយឯកសារ បន្ទាប់ពីមានកិច្ចប្រជុំ រដ្ឋមន្រ្តី ក្រសួងកសិកម្មថៃ កាលពី ម្សិលមិញនេះ ។
ប្រភពបន្តឲ្យដឹងថា សង្កាត់ Nong Chok នាទីក្រុងបាងកក ប្រទេសថៃ អាច នឹងជួបបញ្ហាប្រឈម កង្វះខាតទឹកប្រើប្រាស់ដល់ទៅ ៥៨លានម៉ែត្រគុប ចាប់ពីខែកុម្ភៈដល់ខែ មេសា ដើមឆ្នាំ ២០១៦ ។ សេចក្តីរាយការណ៍ បន្តឲ្យដឹង ៧៦ ស្រុក ដែលមានបញ្ហាប្រឈម ខ្លាំង កង្វះខាតទឹកប្រើប្រាស់នា ពេលអនាគតនោះ គឺ ៧៦ស្រុក ពី ២៨ខេត្ត ក្នុងនោះរួមមានដូចជា ខេត្ត Chachoengsao, Chan - thaburi, Nakhon Ratchasima, Nakhon Sawan, Phichit, Chaiyaphum និងខេត្ត Ubon Ratcha - thani ជាដើម ។ លោក Sombat Meelaksanasom មន្រ្តីជាន់ខ្ពស់ ទទួលបន្ទុកប្រព័ន្ធធារា សាស្រ្ត ពី Chaiyaphum អោយដឹងថា ស្ថានីយ៍បូមទឹកច្រើនជាង ៦០ ដែលស្ថិតនៅ ក្រោមការគ្រប់ គ្រងពី ភ្នាក់ងាររបស់លោកនៅតាមបណ្តាខេត្តនោះ ពុំទទួលបានការបូមទឹក អោយ បាន គ្រប់គ្រាន់ពីទឹក ទន្លេ ក្នុងតំបន់នោះទេ ។ លោកបញ្ជាក់ក្តែងៗអោយដឹងថា ៖ គ្រោះរាំងស្ងួត ច្បាស់ ណាស់ ពិត ជា កើតមានយ៉ាងជាក់លាក់ ប្រសិនបើគ្មានភ្លៀងធ្លាក់ក្នុងពេលឆាប់ៗនេះ នោះទេ។
ខណៈពេលដែល រដូវវស្សា ជាធម្មតា ចាប់ផ្តើមពីខែ មេសា ប៉ុន្តែឆ្នាំនេះក្រុមអ្នកជំនាញ ព្រមានឲ្យ ដឹងថា រដូវវស្សា អាច នឹង មិន ចាប់ផ្តើមនាខែមេសានោះទេ ដូច្នេះ អ្វីដែលជាដំណោះស្រាយជួយ សម្រួលដល់បញ្ហាប្រឈម កង្វះខាត ទឹកប្រើប្រាស់ នៅទូទាំងប្រទេស ខាងមុខនេះ រួមមានដូចជា សន្សំសំចៃទឹក បុកអណ្តូង ក៏ដូចជា ដាំដុះ ដំណាំណាដែលប្រើប្រាស់ទឹកតិច ឬក៏ដាំដំណាំប្រភេទ ណាដែលធន់នឹងគ្រោះរាំងស្ងួត ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ អាស៊ីវ័ន