ស្បែកជើង គឺជាសម្ភារៈមួយ ជួយបញ្ចេញភាពស្រស់ស្អាត ដែលស្ដ្រីទាំងឡាយមិនអាចខ្វះបាន ប៉ុន្ដែតាមរយៈស្បែកជើង យើងក៏អាចដឹងបាននូវចរិត មារយាទផ្ទាល់ខ្លួន ក៏ដូចជាស្ទីលរបស់ម្ចាស់ស្បែកជើង។
១/ ស្បែកជើងបាតស្មើ
ប្រសិនអ្នកជានារីដែលចូលចិត្តពាក់ស្បែកជើងបាតស្មើ គឺមានន័យថា អ្នកជាមនុស្សសាមញ្ញ ពេញចិត្តនឹងជីវិតផាសុខភាព ជាជាងលេងស្ទីល ហើយអ្នកគឺជាមនុស្សដែលឆាប់រំភើបចិត្ត។ នារីដែលតែងពាក់ស្បែកជើងប្រភេទនេះ ជានារីរួសរាយ ម៉ត់ចត់ ចិត្តល្អ ប៉ុន្ដែជួនកាល ជាមនុស្សខ្សោយខាងផ្លូវចិត្ត។ បុរសៗតែងគិតថា ពួកនាងជានារីទន់ជ្រាយ និងត្រូវការការគាំពារ។ ពាក្យសំដីផ្អែមល្ហែម កាយវិការស្និទ្ធស្នាល និងគ្រួសារសាមញ្ញមួយ គឺជាក្ដីប្រាថ្នារបស់នារីដែលចូលចិត្តពាក់ស្បែកជើងបាតស្មើ។
២/ ស្បែកជើងប្រភេទ.កវែង
បណ្ដានារីដែលចូលចិត្តស្បែកជើងប្រភេទនេះ តែងជាមនុស្សចូលចិត្តភាពឯករាជ និងចូលចិត្តផ្សងព្រេង ចង់សម្រេចរឿងទាំងអស់ដោយខ្លួនឯង ព្រមទាំងជាមនុស្សមានការសង្ស័យច្រើន។ ប៉ុន្ដែនារីប្រភេទនេះ ក៏មានភាពឆ្លាតវៃ និងឆាប់ប្រតិកម្ម។
៣/ ស្បែកជើងកែងចោត បាតស្មើ
នារីពាក់ស្បែកជើងកែងចោត បាតស្មើ ក៏ជាមនុស្សសាមញ្ញ ជឿជាក់លើខ្លួនឯង និងជឿជាក់លើអំណាចរបស់ស្នេហា។ ប៉ុន្ដែ ជួនកាលពួកនាងមានការរួញរា ក្នុងការសម្រេចចិត្ត។ នៅក្នុងទំនាក់ទំនងក្នុងសង្គម នារីប្រភេទនេះ តែងឱ្យតម្លៃទៅលើភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា។
៤/ ស្បែកជើងកែងចោត
យោងតាមការស្រាវជ្រាវអំពីចិត្តសាស្ដ្រ ថ្មីៗនេះ បានបង្ហាញថា បណ្ដាស្ដ្រីដែលចូលចិត្តពាក់ស្បែកជើងកែងចោត គឺជាមនុស្សស្រឡាញ់ម៉ូដែល មានភាពជឿជាក់ ជានារីទាក់ទាញ និងពេញដោយថាមពលនៃជីវិត។ ជាងនេះ ពួកនាងតែងស្វែងរកគ្រប់មធ្យោបាយដើម្បីសម្រេចបំណងរបស់ខ្លួន តែពេលខ្លះក៏បង្ហាញនូវភាពមិនច្បាស់លាស់នៃគោលជំហរផ្ទាល់ខ្លួនផងដែរ។
៥/ ស្បែកជើងម៉ូដ
ប្រសិនអ្នកជានារីដែលស្រឡាញ់ចូលចិត្តស្បែកជើងប្រភេទនេះ មានន័យថា អ្នកជាមនុស្សអាថ៌កំបាំងនិងចូលចិត្តលាក់ទុកនូវអារម្មណ៍របស់ខ្លួន សូម្បីតែនៅក្នុងពេលមានទុក្ខធំបំផុត។ អ្នកមានចំណេះដឹងក្នុងការកំណត់ទិសដៅ និងធ្វើអ្វីដែលខ្លួនពេញចិត្ត។ ពេលខ្លះ អ្នកក៏មានការប្រតិកម្មខ្លាំងទៅនឹងបញ្ហាដែលកំពុងកើតមាននៅជុំវិញខ្លួន។
៦/ ស្បែកជើងកីឡា
អ្នកគឺជានារីដែលចូលចិត្តគិតអំពីស្ថានភាពខាងក្រៅ និងជាមនុស្សសកម្ម ចូលចិត្តដើរទេសចរណ៍ ព្រមទាំងស្អប់ជីវភាពបែបអន់ថយ។
ដោយ ៖ តារា
ប្រភព ៖ magforwomen