ព័ត៌មានអន្តរជាតិ ៖ ជនចំណាកស្រុក ១៦ នាក់ ក្នុងនោះ រួមមាន ទារកតូច វ័យទើបតែ១៨ខែត្រូវ បានអ្នកនេសាទ ប្រទេសទួរគី ២ នាក់ ជួយ សង្គ្រោះ អំឡុងថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ក្រោយពីទូកចំណាកស្រុករបស់ពួកគេ បាន ក្រឡាប់លិច នៅឈូងសមុទ្រ Kusadasi ជិតទីក្រុង Izmir ប្រទេស ទួរគី ។
ស្ថិតនៅក្នុងវ័យ ៤៨ ឆ្នាំ លោក Cenal Gurman ជាអ្នកនេសាទប្រទេសទួរគីទទួលបានជោគជ័យ នៃការងារថ្មី សកម្មភាពមនុស្សធម៌ ច្រើនជាង ការនេសាទកាលពីពេលកន្លងទៅនេះពោលលោក សង្គ្រោះអាយុជីវិត ទារក ចំណាកស្រុក អោយ រស់រានមានជីវិត បន្ទាប់ពីកត់សម្គាល់បានថា គេ កំពុងតែអណ្តែតនៅលើផ្ទៃសាគរ អស់រយៈពេលជាច្រើនម៉ោង ក្រោយពីទូកជន់លិច ។ ទារកតូច មានវាសនាខ្ពស់ រស់រានមានជីវិតក្រោយអណ្តែតជាច្រើនម៉ោងនៅលើផ្ទៃសមុទ្រក្រោយពីគេបាន ពាក់អាវពោង ។
ភ្លាមៗ លោកបានចេញបទអន្តរាគមន៍ជួយសង្គ្រោះ ឈាន ទៅស្រង់គេបានពីផ្ទៃទឹក និងធ្វើការ សង្គ្រោះបឋម យកទឹកចេញពីក្នុងខ្លួនរបស់គេ ។ ជាលទ្ធផល ទារក ចំណាកស្រុក ដ៏តូចក្រូចឆ្មារ ម្នាក់នេះ មានវាសនាខ្ពស់ នៅមានជីវិត និងបានប្រគល់ទៅដល់ដៃក្រុមមន្រ្តីពាក់ព័ន្ធទទួលបន្ទុក ឆ្មាំសមុទ្រប្រទេសទួរគី ។ ឃ្លីបវីដេអូ នៃប្រតិបត្តិការ ជួយសង្គ្រោះ ទារកតូច ទទួលបានភាពល្បី ល្បាញជាខ្លាំងតាមប្រព័ន្ធអ៊ិនធើណេត ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អេប៊ីស៊ី