ផេនដា ជាសណ្ឋាគារដ៏ស្រស់ស្អាត និង ចំលែកមួយ ដែលទើបតែបានផើ្តមសម្ពោធ កាល
ពីពេលថ្មីៗ កន្លងទៅនេះ នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២១៣ ដែលមានទីតាំងស្ថិតនៅជើងភ្នំ
Emei ទិសនិរតី នៃខេត្ត Sichuan ប្រទេសចិន៕
សណ្ឋាគារផេនដា ត្រូវបានតុបតែង រៀបចំ និង រចនាម៉ូដឡើងយ៉ាងល្អប្រណិត តាមរូបភាព
សត្វខ្លាឃ្មុំផេនដានៅខាងក្នុង និង ខាងក្រៅបន្ទប់សណ្ឋាគារ ដែលធ្វើឱ្យភ្ញៀវទៅស្នាក់នៅ
ក្នុងសណ្ឋាគារនេះមានអារម្មណ៍ដូចជា កំពុងនៅក្នុងសួនសត្វ និងកំពុងប្រលែងលេងជាមួយ
សត្វខ្លាឃ្មុំផេនដាផងដែរ៕
ដោយ៖ វណ្ណៈ
ប្រភព៖ chinadaily