CamNews

ព័ត៌មានវីដេអូ 

អ្នកមិនដែលស្រក់ទឹកភ្នែកសោះពេលដែលទស្សនា ខ្សែវីដេអូមែនទេ?

ពេលទស្សនាវីដេអូ អ្នកមិនដែលស្រក់ទឹកភ្នែកសោះ បើទោះបីជាវីដេអូកំសត់យ៉ាងណាក៏
ដោយមែនទេ? ដូច្នេះនេះប្រហែលជាជាលើកដំបូងរបស់អ្នក។

Clip នេះត្រូវបានដកស្រង់ពីខ្សែរភាពយន្ត Mari ឬរឿងស្តីពីឆ្កែ Mari និងកូនឆ្កែ៣ក្បាល
ដឹកនាំដោយលោក Ryuichi Inomata ហើយរឿងនេះមានប្រភពពីរឿងពិតនៅប្រទេស
ជប៉ុនក្នុងឧបទ្ទវហេតុរញ្ជួយដីឆ្នាំ២០០៤។

Mari ជាសត្វឆ្កែពួជ Akita Hokaido សុទ្ធ ដែលជាម្តាយរបស់កូនឆ្កែ៣ក្បាលបាន ធ្វើឲ្យអ្នក មើលរូបភាពទាំងនេះរួច ស្រក់ទឹកភ្នែកអាណិតយ៉ាងខ្លាំង។ Mari ប្រហែលមានអារម្មណ៍ ដឹងមុនអំពីឧបទ្ទេវហេតុ ។ Mari បានប្រឹងប្រែងជួយម្ចាស់ ហើយក៏បានជួយ​នាំអ្នកសង្គ្រោះ​
មកទាន់ពេលវេលា ដើម្បីជួយតានិងចៅពីរនាក់អោយចេញពីគំនរកម្ទេចនោះ។
ក៏ប៉ុន្តែ បុគ្គលិកជួយសង្គ្រោះក៏មិនអាចយក Mari និងកូនឆ្កែ៣ក្បាលនោះឡើងឧទ្ធម្ភាគចក្រ
ចេញពីតំបន់នោះបាន។ Mari ចេះតែរត់តាមឧទ្ធម្ភាគចក្រ ទោះបីជាជើងកំពុងហូរឈាម
ក៏ដោយ ៕


ប្រភព៖ Youtube
ដោយ៖ មិនា

Tags: animaldogjapanjapanese