ព័ត៌មានអន្តរជាតិ ៖ គិតតពីភពផែនដីទៅដល់លំហ មានរយៈចម្ងាយ ៦៥០គីឡូម៉ែត្រ នេះជា ទីតាំង ដែល ផ្កាយរណបខ្នាតតូច ត្រូវបានប្រទេសសឹង្ហបុរី បាញ់ បង្ហោះឡើង ។ ផ្កាយរណបខ្នាតតូចនេះ ត្រូវ បាន ផលិតឡើង ដោយ ក្រុម អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ បច្ចេកវិទ្យា ណានយ៉ាង (NTU) ប្រទេស សឹង្ហបុរី ដោយទទួលបាន ជោគជ័យទាំងស្រុង ក្នុងការបង្ហោះផ្កាយរណបខ្នាតតូច ទៅកាន់ លំហ បើយោងតាមព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៣ ខែកក្កដា ឆ្នាំ២០១៤នេះ។
ប្រភពបញ្ជាក់អោយដឹងថា ផ្កាយរណបខ្នាតតូច ដែលត្រូវបានផលិត ដោយក្រុមសិស្ស និង និស្សិតមក ពី មជ្ឈមណ្ឌល ស្រាវជ្រាវ ផ្កាយរណប នៃសកលវិទ្យាល័យបច្ចេកវិទ្យា ណានយ៉ាង Nanyang Tech - nological University's Satellite Research Centre ត្រូវបានក្រុមមន្រ្តីពាក់ព័ន្ធ បាញ់បង្ហោះចេញពីស្ថា នីយ៍ Satish Dhawan Space Centre មានទីតាំងនៅឯ Sriharikota ប្រទេសសឹង្ហបុរីខណៈស្ថានីយ៍ខាង លើ ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហគ្រាសស្រាវជ្រាវលំហអាកាស ឥណ្ឌា Indian Space Rese - arch Organisation ។
គួររំឭកថា បេក្ខភាព ផ្កាយ រណប ខ្នាតតូចមួយនេះ មាន ឈ្មោះថា VELOX-I ច្រើនជាង បំពេញសកម្ម របស់ខ្លួនហើយនោះ វាពិត ជាមានសារៈ សំខាន់ បំផុត ក្នុ ងការចំណាយថ្លៃដើម នៃការផលិត ខណៈវា មានទម្ងន់ស្រាលបំផុត ពោល ត្រឹមតែ ៤,២៨ គីឡូក្រាមតែប៉ុណ្ណោះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia