ជំងឺពងបែកមាត់ គឺជាប្រភេទម្យ៉ាង ដែលតែងតែកើតមានឡើងនៅលើ មាត់ ច្រមុះ និង ចង្កា។ មាន វិធី ជាច្រើនដើម្បីព្យាបាលបំបាត់ ជំងឺពងបែកមាត់នេះ ដោយប្រើប្រាស់ថ្នាក់គីមី និង ប្រើប្រាស់វិធី ព្យាបាល តាមបែបបុរាណ ឬ វិធីធម្មជាតិ។ ខាងក្រោមនេះ យើ់ងសូមណែនាំ អ្នកនូវវិធីព្យាបាល បំបាត់ជំងឺពងបែក មាត់តាមបែបធម្មជាតិ ងាយៗ និង មានប្រសិទ្ធិភាពខ្ពស់ក្នុងការព្យាបាលជំងឺ ប្រភេទនេះ។
ទឹកកក៖ អាចជួយកាត់បន្ថយការហើម ក្រហម និង ការឈឺចាប់។
វិធិព្យាបាល៖ សូមយកដុំទឹកកក រុំជាមួយនឹងក្រណាត់ស្អាត បន្ទាប់មក យកវាដាក់លើកន្លែងពង បែកនោះ ទុករយៈ ១០ ទៅ ១៥នាទី ជាការស្រេច។ ធ្វើបែបនេះ រៀងរាល់ ៣ ទៅ៤ម៉ោង ម្តង។
ខ្ទឹមស៖ មានផ្ទុកទៅដោយសារធាតុ អង់ស៊ីម ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺពង បែកមាត់ បានយ៉ាងមានប្រសិទ្ធិភាពខ្ពស់។
វិធីព្យាបាល៖ សូមយកខ្ទឹមសមើម កាត់ពាក់កណ្តាល បន្ទាប់មក យកវាមកដុសថ្នមៗ នៅលើកន្លែង ពងបែកមាត់នោះ រួចទុករយៈពេល ១០ ទៅ ១៥នាទី។ ព្យាបាលតាមវិធីនេះ ឱ្យបាន ៣ ទៅ ៥ដងក្នុង ១ថ្ងៃ។
ចំណាំ៖ អ្នកនឹងមានការឈឺចាប់បន្តិច នៅពេល ដាក់ខ្ទឹមស ដុសកន្លែងពងបែកមាត់។
ទឹកគោះត្រជាក់៖ ទឹកដោះគោមានផ្ទុកនូវសារធាតុចិញ្ចឹម និង វីតាមីន ជាច្រើន ដែលមានតួនាទី អាច ជួយកំចាត់មេរោគផ្សេងៗ ដែលបង្កឱ្យកើតមានជំងឺពងបែកមាត់។
វិធីព្យាបាល៖ សូមយកក្រណាស់ស្អាត មកត្រាំក្នុងទឹកដោះគោះត្រជាក់ បន្ទាប់មក យកមកលាប ថ្នមៗ នៅកន្លែងពងបែកមាត់ ទុករយៈពេល ១០នាទី។ ធ្វើបែបនេះ ឱ្យបាន ២ដង ក្នុង១ថ្ងៃ៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies