សុខភាព ៖ មិននឹកស្មានថាផ្លែផាសិន មានប្រយោជន៍ដ៏អស្ចារ្យ! ការពារពីជំងឺមហារីក ការពារឆ្អឹងពុក ខ្លាញ់ក្នុងសរសៃឈាម ពិសពុលក្នុងឈាម បំប៉នភ្នែកឲ្យភ្លឺច្បាស់ ជួយបំប៉នថ្លើម និងក្រលៀន
ជួយចែកគ្នាដឹងផង! មានភ្ជាប់ជាមួយវីដេអូ របៀបធ្វើទឹកផ្លែផាសិនមានរសជាតិឆ្ងាញ់
* វិធីធ្វើ៖
- ផ្លែផាសិន ៦ផ្លែ
- ទឹកស្ករខាប់ ឬ ទឹកឃ្មុំ ១ ពែង
-ទឹកសុទ្ធ ៣ ពែង
- អំបិល ១ស្លាបព្រា កាហ្វេ
លាងវាឲ្យស្អាត រួចពុះជា២ ឆ្កៀលយកសាច់ដាក់ឆ្នាំងចាក់ទឹកចូលដាំឲ្យពុះ បើមិនចូលចិត្តទុកទាំងគ្រាប់ ស្រង់យកចេញដាក់ទឹកស្ករ ឬទឹកឃ្មុំចូល។ កូរឲ្យសព្វទុកឲ្យត្រជាក់ទុកក្នុងទូរទឹកកក ទុកញ៉ាំបានច្រើនថ្ងៃ ឬចាក់ចូលកែវ ដាក់ទឹកកកជាការស្រេច។
ផ្លែផាសិន បរិបូណ៌ទៅដោយ Carbohydrate , Fiber កាកសរសៃ , Protein , Vit A Betacarotine , Vit B2 B3 B6 B9 , Choline , VitC , Vit K , Calcium , Phosphorus Potassium , Sodium , ដែក សង្កសី ...។ល។
វាមានសារៈប្រយោជន៍ដ៏អស្ចារ្យ សម្រាប់សុខភាព និង រក្សាជំងឺ ជាច្រើនមុខ ដូចជាការពារជំងឺមហារីក , ប្រឆាំងរ៉ាឌីកាល់សេរី , បំប៉នស្បែកឲ្យស្រស់ថ្លា ក្មេងជាងវ័យជួយពន្យឺតភាព ចាស់ , ពង្រឹងប្រពន្ធ័ការពារខ្លួន , បំប៉នក្រសែភ្នែក ឲ្យភ្លឺច្បាស់ជួយដល់អ្នកមានសម្ពាធឈាមខ្ពស់ , ទម្លាក់ខ្លាញ់ក្នុងឈាម , មិនឲ្យជាតិស្ករក្នុងឈាមខ្ពស់បំប៉នកម្លាំង , ជួយឲ្យអារម្មណ៍ ស្រស់ថ្លា និងគេងលក់ស្រួល , បំប៉នសរសៃសក់ និងក្រចក ការពារឆ្អឹងពុក , កែអាការៈវិលមុខ ក្អួតចង្អោរ , រលាកផ្លោកនោម , ជួយបំប៉នថ្លើមនិង ក្រលៀន , កំចាត់ពិសពុល ក្នុងឈាម , បំប៉នសួត ទម្លាក់ស្លេស្ម , បំបាត់ក្អក..។ ល៕
ប្រភព ៖ Sophallet