CamNews

ព័ត៌មានអន្តរជាតិ 

ថ្លៃកប់ពពក ១ នាក់ ដល់ទៅ ១៣២,០០០ ដុល្លារ យន្តហោះ បំពាក់សណ្ឋាគារ លំដាប់ផ្កាយ ប្រណិតបំផុតលើលោក

ព័ត៌មានអន្តរជាតិ ៖ លើលោកនេះ អាច   និយាយាបានថា គ្មាន  អ្វី ទំនើបនិងអស្ចារ្យទៀតនោះទេ នៅ ពេលដែល សណ្ឋាគារមានវត្តមាននៅលើអាកាស ពោល មាននៅលើយន្តហោះឯកជន ដំបូងគេផ្ទាល់ តែម្តង ប៉ុន្តែ ពុំមានឈុតបន្ទប់គេង រាត្រីទឹកឃ្មុំនោះទេ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Four Seasons ជោគជ័យលើវិស័យ ទេសចរណ៍ ជំនាញបដិសណ្ឋារកិច្ច ស្នាក់ នៅ និងរីសត ទទួលស្គាល់នូវភាពល្បីល្បាញ របស់ ខ្លួនលើ ពិភពលោកនេះ បាន សន្យាអោយដឹងថា​ ខ្លួននឹងនាំយក សេវាស្នាក់នៅ សណ្ឋាគារលំដាប់ផ្កាយទំនើបបំផុត ទៅលើយន្តហោះ  ប្រភេទ Boeing 757 ដែលធ្លាប់តែមានបទពិសោធន៍ហោះហើរ រយៈកំពស់ខ្ពស់ដល់ទៅ ៣០,០០០ ហ្វឺត ។

ក្រុមហ៊ុន Four Seasons ដែល មាន មូល ដ្ឋាន នៅទីក្រុង Toronto ប្រទេស កាណាដា ទើប  តែចេញ ផ្សាយនូវរូបភាព និងវីដេអូ ជាលើកដំបូងរបស់ខ្លួន ស្តីពីរូបភាពជាក់ស្តែង ទាំងស្រុង ទាំងក្នុងនិងក្រៅ យន្តហោះ បំពាក់ទៅដោយសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងនោះ     មាន  ត្រឹមតែ ៥២ កៅអី តែប៉ុណ្ណោះ ជាមួយនឹងការរចនាម៉ូតដ៏អស្ចារ្យ និង ទំនើបបំផុត ។

សេចក្តីរាយការណ៍ បញ្ជាក់បន្ថែមអោយដឹងថា យន្តហោះឯកជនមួយនេះបម្រុងនឹងហោះប្រតិបត្តិការ របស់ខ្លួន នាដើមខែ កុម្ភៈ ឆ្នាំ ២០១៥ ។ បន្ថែមពីលើនេះ ប្រភពពីសារ   ព័ត៌មាន ស៊ីអិនអិន ចុះផ្សាយ បន្តអោយដឹងថា សេវាកម្ម ឥលូវនេះ ទទួលបានការកក់ទុកមុន នូវដំណើរ   កំសាន្តជុំវិញ ពិភពលោក ឆ្នាំ ២០១៦ តាមរយៈជើងហោះហើរ យន្តហោះប្រណិតលើលោកមួយនេះ ។

ដំណើរពនេចរ ជំហានដំបូង គឺមានរយៈពេល ២៤ ថ្ងៃ មាន ៩ គោលដៅ ក្នុងនោះ គឺចាប់ផ្តើម ពីទីក្រុង Los Angeles និងបញ្ចប់ចុះចត នៅទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ។ ជាមួយ  នឹងតម្លៃថ្លៃដល់កំពូល ១៣២,០០០ ដុល្លារក្នុងមួយនាក់ លោកអ្នកអាចធ្វើដំណើរ កំសាន្តលើពិភពលោក តាមរយៈគោលដៅ សំខាន់ៗមួយចំនួន រួមមានដូចជា Hawaii, Bora Bora, Sydney,   Bali, northern Thailand, Mumbai និង Istanbul អមជាមួយនឹងសេវាកម្មស្នាក់នៅ លំដាប់កំពូលដែល លោកអ្នក នឹងមិនអាចបំភ្លេចបាន ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ីអិនអិន


Tags: Int news World news Breking news Unt news Plane Hotel plan Four Seasons