CamNews

កីឡាអន្តរជាតិ 

វីដេអូ លោក​ ប៉ាក់គីអៅ និយាយដោយផ្ទាល់ថា ទំនាក់ទំនងប្រកួតសារជាថ្មីរវាងលោក នឹង Floyd កំពុងតែចរចារនៅឡើយ

ព័ត៌មានកីឡា៖ បើទោះបីជាជើងការណ៍របស់ស្ដេចប្រដាល់ ហ្វីលីពីន គឺលោក Bob Arum មិនបានបញ្ជាក់ឲ្យ​បានច្បាស់ក៏ដោយក្ដីថា រវាងអ្នកទាំងពីរ នៅមានទំនាក់ទំនង កិច្ចចរចានៅឡើយ ប៉ុន្ដែនៅពេលនេះ កីឡាករដោយ​ផ្ទាល់តែម្ដង បានបញ្ជាក់លើ វីដេអូរខ្លី ដោយឆ្លើយទៅសំណួររបស់អ្នកគាំទ្រគាត់ តាមរយៈ FB ដោយ​បញ្ជាក់យ៉ាងច្បាស់ថា កីឡាករ នៅមិនទាន់បានជ្រើសរើសគូរប្រកួត បន្ទាប់នៅឡើយ ហើយទំនាក់ទំនងរវាង​កីឡាករ នឹង​ Floyd គឺកំពុងតែស្ថិតក្នុងការចរចារនៅឡើយ ដែរ។ 

ក្នុងកម្រងសំណួរដែលបានចោទសួរទៅកាន់ កីឡាករ គឺទាក់ទងទៅនឹងដំណើរជីវិតអាជីពជាអ្នកកីឡា ខណៈ​ដែលសំណួរទីមួយ បានសួរថា ប្រសិនជាកីឡាករ មិនមែនជាអ្នកប្រដាល់ តើកីឡាករនឹងធ្វើអ្វីវិញទៅ? ប៉ាក់គីអៅ​ បានឆ្លើយតបមកវិញថា ប្រសិនបើគាត់មិនមែនជាកីឡាករ​ នោះគាត់គឺគ្រាន់តែមនុស្សម្នាក់សាមញ្ញ​តែប៉ុណ្ណោះ ។  ហើយសម្រាប់សំណួរបន្ទាប់ ដែលសំខាន់និង ជាក្ដីប្រាថា្ននូវចំលើយដែលចង់ពីសំណាក់មហា​ជនដែលគាំទ្រផងទៀតនោះ បានសួរទាក់ទងនឹងជ្រើសដៃគូរប្រគួតចុងក្រោយមុនពេល ដែលកីឡាករ នឹងត្រូវ ចូលនិវត្ដ។ ចំណែកកីឡាករក៏បានឆ្លើយវិញយ៉ាងច្បាស់ថា ចំពោះដៃគូរបន្ទាប់ គឺមិនទាន់ បានកំណត់​នៅឡើយទេ ហើយ ហើយម្យ៉ាងវិញទៀត គាត់កំពុងតែចរចាជាមួយ Floyd អំពីការប្រកួតម្ដងទៀត ។ 

តោះទស្សនាវីដេអូខាងក្រោម៖ 

ដោយ៖ អឿ អ៊ុុយ

ប្រភព៖ digitaljournal.


Tags: boxing news Manny Pacquiao Floyd