CamNews

តារា 

ឃិត សំម៉ាលីស បញ្ចេញ​ រូបថតស្ទើរលេចចុងសុដន់ ផ្អើល Friend ក្នុងហ្វេសប៊ុក

ភ្នំពេញ៖ ថ្វីដ្បិតតែតារាចម្រៀងជើងថ្មី វ័យក្មេងសាច់សទ្រលុកទ្រលន់ ឃិត សំម៉ាលីស ទើបចូលប្រឡូក ក្នុងអាជីពអ្នកសិល្បៈ ហើយទីផ្សារចម្រៀង ពុំទាន់ទូលំទូលាយខ្លាំង ដូចតារារាមច្បង ក៏ពិតមែន ប៉ុន្តែថ្មីៗនេះ នាងបានធ្វើឲ្យទស្សនិកជន ស្រទាប់យុវវ័យ និងបុរសសក់ ល្បាយអាចម៍ខ្លា មានការភ្ញាក់ផ្អើល ចំពោះរូបថតគួរឲ្យគ្រឺតខ្នាញ់ បញ្ចេញដើមទ្រូងមូលក្បំ បង្អួតគេបង្អួតឯង ដើម្បីទាមទារ ចំណាប់អារម្មណ៍ និងការគាំទ្របន្ថែម នៅក្នុងហ្វេសប៊ុក ។

ថ្មីៗនេះ គេបានប្រទះឃើញ តារាចម្រៀង ឃិត សំម៉ាលី ផ្គើនមិនខ្លាចការរិះ បានញ្ចេញរូបថត១ សន្លឹកជារូបសិចស៊ីខ្លាំងបំផុត បន្ទាប់ពីឃើញធ្វើ ឲ្យប្រុសៗ សម្លឹងមិនដាក់ភ្នែកស្ទើរគ្រប់គ្នា។ មិនត្រឹមតែ ប៉ុណ្ណោះ តាមរយៈរូបថតបញ្ចេញ ដើមទ្រូងសខ្ចី ១សន្លឹក របស់ កញ្ញា ឃិត សំម៉ាលីស នាពេលនេះ មានការលើកឡើងថា តារារូបនេះ កំពុងតែបង្ហាញ ពីមហិច្ឆតាយកសម្រស់ដើមទ្រូង ទាក់ទាញប្រជាប្រិយភាពបន្ថែម លើអាជីពសិល្បៈ ។

ជុំវិញការបញ្ចេញដើមទ្រូង បង្ហាញភាពសិចស៊ី ដើម្បីស្វែងរកភាព ទាក់ទាញ ដោយមិនខ្លាច ការរិះគន់ ពីសំណាក់ កញ្ញា ឃិត សំម៉ាលីស ពេលនេះ បានធ្វើឲ្យមជ្ឈដ្ឋាន អ្នកគាំទ្រចោទជាសំណួរថា តើនេះអាចជាចេតនា របស់តារាស្រីវ័យក្មេង ឃិត សំម៉ាលីស មានបំណងទាញការចាប់អារម្មណ៍ ពីមហាជន ឬមួយដើម្បីទាក់ទាញចិត្តកន្លង់ អ្នកមានទ្រព្យឲ្យ លង់ស្នេហ៍លើរូបនាង?

ទោះជាយ៉ាងណាក្តី មកទល់ពេលនេះ តារាចម្រៀងស្រីវ័យក្មេង សម្ញែងដើមទ្រូង សំម៉ាលីស កំពុងតែមានការរិះគន់ ពីមហាជន ចំពោះទង្វើរផ្គើន ថតរូប បញ្ចេញគល់សុដន់ បង្ហោះក្នុងហ្វេសប៊ុក ធ្វើឲ្យមហាជនក្តៅស្លឹកត្រចៀក ព្រោះតែការស្លៀកពាក់ បែបសិចស៊ីជ្រួលហួសហេតុ មិនគិតដល់វប្បធម៌ ប្រពៃណីរបស់ខ្លួន ។

គេនៅចាំបានថា តារាចម្រៀង ឃិត សំម៉ាលីស មុននេះ ក៏ធ្លាប់ទទួលរងនូវពាក្យរិះគន់ ម្តងរួចមក ហើយជុំវិញការស្លៀក ពាក់បង្ហាញ ឈុតសិចស៊ីថតបង្ហោះ នៅលើ Facebook របស់នាង ។ ប៉ុន្តែការរិះគន់ ទាំងអស់នោះ មិនបានធ្វើឲ្យ ស្រីស្រស់រូបនេះ មានការខា្លចរអា ឬមានការប្រុងប្រយ័ត្ន ចំពោះការស្លៀកពាក់នោះទេ ផ្ទុយទៅវិញ នាងកាន់តែផ្គើនបង្ហោះ រូបថតសិចស៊ីថ្មីៗ ជាបន្តបន្ទាប់ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើឲ្យមហាជន ក្តៅចុង ច្រមុះដោយសារ តែទង្វើផ្គើនមួយនេះ ។

នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នេះ LookingTODAY មិនទាន់អាចស្វែងរក ការបកស្រាយពី តារាស្រីវ័យក្មេងកញ្ញា ឃិត សំម៉ាលីស បានទេ ព្រោះលេខទូរស័ព្ទ របស់នាងខលចូលច្រើនដង ប៉ុន្តែគ្មានអ្នកទទួល ។ LookingTODAY សង្ឃឹមថា ស្រីស្រស់រូបនេះ និងចេញមុខ បកស្រាយពេលក្រោយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh