CamNews

ព័ត៌មានអន្តរជាតិ 

បាញ់បោះ គ្រាប់ពិត និង បំផ្ទុះគ្រាប់បែក ចូលតុលាការក្រុង សម្លាប់មនុស្ស ហោចណាស់ ១១ នាក់ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ​ ពីគេហទំព័រ សារព័ត៌មាន បរទេស euro- news អោយដឹងថា យ៉ាងហោចណាស់មនុស្ស ១១ នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីមានករណី វាយប្រហារ បាញ់បោះគ្រាប់ពិត ក៏ដូចជា បំផ្ទុះគ្រាប់បែក ចូលទៅក្នុងតុលាការក្រុង Islamabad ប្រ ទេសប៉ាគីស្ថាន ពីសំណាក់ ក្រុមសកម្មប្រយុទ្ធ ក៏ដូចជា ក្រុមឧទ្ទាម បះបោរ ។

គួររំឭកថា វាគឺជាករណីវាយប្រហារក៏ដូចជា គម្រាមគំហែង ដល់កិច្ចពិភាក្សាសន្តិភាព ឡើងវិញរវាង រដ្ឋាភិបាល ប្រទេស ប៉ាគីស្ថាន និង ក្រុមឧទ្ទាម តាលីបង់ ខណៈ ថ្មីៗនោះ មានកិច្ចព្រមព្រៀង ស្តីពី បទឈប់បាញ់រយៈពេលវែង ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមវាយប្រហារ បានដកខ្លួនចេញពីទី វាលវាយប្រហារ យ៉ាងឆាប់រហ័ស ។

អង្គចៅក្រម   ដែលបានស្លាប់បាត់បង់ជីវិត  នៅក្នុងកា រវាយប្រហារ លើកនេះ អាចនឹងជាមុខសញ្ញា វាយប្រហារ ពីព្រោះថា លោកបានច្រានចោល បណ្តឹងឧទ្ធរណ៍មួយ នៅក្នុងឆ្នាំ ២០១៣ ដែលជាមុខ សញ្ញាករណីឃាតកម្មមួយ ប្រឆាំង ទៅនឹង អតីត ប្រធានាធិបតីលោក Pervez Musharraf ខណៈជា បញ្ជាអោយមានការ វាយប្រហារ ទៅលើ វិហារអ៊ីស្លាម មួយកន្លែង នៅក្នុងក្រុង Islamabad កាលពីអំ ឡុងឆ្នាំ ២០០៧ ៕

ប្រែសម្រួល ៖​ កុសល
ប្រភព ៖ euronews


Tags: Int news Unt news Breaking news Asia Pakistan Blast