CamNews

តារា 

Luis Suarez ប្រឈមមុខនឹង ការហាមឃាត់មិនអោយលេង ២ ឆ្នាំប្រសិនបើរកឃើញថា ខាំកីឡាករអ៊ីតាលី ដោយចេតនា

កាលពីព្រឹកមិញ Suarez បានដុតកំដៅ សារព័ត៌មានខ្លាំងណាស់ ដោយសារតែរឿង ខាំកីឡាករ អ៊ីតាលី Chiellini បានសាយភាយ ពេញអ៊ីនធើណេត និងសារព័ត៌មានចម្រុះតែម្តង ។



ឥលូវនេះ FIFA បានចាប់ផ្តើមដាក់ ការស៊ើបអង្កេត ទៅលើករណីនេះហើយ ដោយអ្នកតំណាង FIFA បានអោយដឹងថា វាពិតជាធ្វើអោយ FIFA បាក់មុខណាស់ ហើយយើងត្រូវតែ ស៊ើបអង្កេត រឿងនេះ អោយបានច្បាស់ ។ នៅក្នុងបទសំភាសន៍មួយ ជាមួយនិងប៉ុស្ត៍ទូរទស្សន៍ Uruguay TV កីឡាករ Suarez បានអោយដឹងថា " វាជារឿងធម្មតា ដែលបានកើតឡើង ក្នុងពេលយើងប៉ះទង្គិច គ្នា ដូចធ្មេញប៉ះអណ្តាតអញ្ចឹង " ។ លោក Jim Boyce ដែលជាប្រធានក្រុម អាជ្ញាកណ្តាល របស់ FIFA បានប្រាប់ថា គាត់មើលការប្រកួតនេះ ជាច្រើនដងហើយឃើញថា Suarez ពិតជាកីឡាករ ល្អតែទង្វើរបស់គាត់ គឺពិតជាធ្វើអោយគាត់ បាត់បង់អាជីព ជាមិនខានឡើយ ។



FIFA បាននឹងកំពុងតែ ប្រមូលរាល់ឯកសារ ទាំងប៉ុន្មានមកវិនិច្ឆ័យ ហើយប្រសិនបើកីឡាករនេះ ត្រូវបានគេរកឃើញទោសនោះ គាត់អាចនឹងត្រូវ ដាក់ពិន័យហាមមិនអោយ ចូលលេង ដល់ទៅ ២ ឆ្នាំឯណោះ ។ គួរបញ្ជាក់ផងដែរថា នេះជាលើកទី ៣ របស់ Suarez ហើយដែលលើកទី ១ ខាំ កីឡាករ Ajax និងលើកទី ២ ខាំកីឡាករ​ Ivanovic របស់ Chelsea ៕ 

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Mirror 


Tags: star football liverpool suarez fifa world cup uruguay italy