ព័ត៌មានអន្តរជាតិ ៖ ស្រ្តី អ៊ីរ៉ាក់ម្នាក់ បានធ្វើការវាយបក សង សងទៅ នឹង មេបញ្ជាការ នៃក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS ដែលធ្លាប់តែបង្ខំអោយនាងធ្វើជា ទាសករផ្លូវ ភេទ ដោយបានសម្លាប់ មេ បញ្ជាការរូបនេះ នៅក្នុងទីក្រុងធំ លំដាប់ទី ២ ទីក្រុង Mosul ។
ស្រ្តីម្នាក់ បានសម្លាប់ មេបញ្ជាការ ជាន់ខ្ពស់ ISIS ដែលត្រូវបានគេ ស្គាល់ ឈ្មោះថា Abu Anas ៣ ខែក្រោយ បន្ទាប់ពីមេបញ្ជាការ រូបនេះ បង្ខំអោយនាងរៀបការ ជាមួយនឹងបុរសច្រើននាក់ ស្ថិតនៅ ក្រោមការគ្រប់គ្រងអំណាចរបស់លោក នេះបើយោង តាមសម្តីលោក Saeed Mamouzini អ្នកនាំ ពាក្យអោយ គណបក្ស Kurdistan Democratic Party ។ ប្រភពដដែល បន្តអោយដឹងថា មេ បញ្ជា ការ ISIS ជាន់ ខ្ពស់រូបនេះ ត្រូវបានសម្លាប់ អំឡុងថ្ងៃអាទិត្យកន្លងទៅ នៅសង្កាត់ Tal Roman នា ភាគ ខាងលិច ទីក្រុង Mosul ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ ISIS ។
យោងតាមរបាយការណ៍ ពីភ្នាក់ងារសារព័ត៌មាន ABNA អោយដឹងថា មួយថ្ងៃមុន នឹង មានករណី សម្លាប់ មេបញ្ជាការ ISIS រូបនេះ មានករណីនាំចូល នារីជាច្រើន ទៅកាន់ទីក្រុង Mosul ដើម្បីធ្វើជា ទាសករផ្លូវភេទ ក្រោមការបញ្ជាដោយផ្ទាល់ ពីក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ដែលមានមេដឹកនាំ ឈ្មោះ Abu Bakr al-Baghdadi ។
ទីក្រុង Mosul គឺជាទីក្រុង ធំលំដាប់ទី ២ នៅក្នុងប្រទេស អ៊ីរ៉ាក់ ដែលធ្លាក់ក្រោមការគ្រប់គ្រងរបស់ ISIS ចាប់តាំងពីខែ មិថុនា ឆ្នាំ ២០១៤ ។ ក្រុមសកម្មប្រយុទ្ធមួយនេះ បានបង្កើតផ្សារ ទាសករផ្លូវ ភេទជាច្រើនកន្លែង ក្រោយពីចាប់ស្រ្តី Yazidi, Christian និង Shia យកមកលក់ ។ ស្រ្តី ដែលត្រូវ លក់ចេញជាទាសករផ្លូវភេទ ទាំងនេះ ជាញឹកញ៉ាប់ ត្រូវ សម្រាតខោអាវ មុខ មហាជន រួចធ្វើការ ដេញថ្លៃ តែម្តង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អ័រតេ