មិត្ដភក្ដិស្រីរបស់ខ្ញុំម្នាក់បានប្រាប់ខ្ញុំថា នាងចូលចិត្ដបុរសដែលមានប្រដាប់ភេទធំ និងរាង
កាយមានសាច់ដុំមាំមួន។ ខ្ញុំមានសង្សារម្នាក់ជានារីផ្សេង តែមិនធ្លាប់បានរួមភេទជាមួយគ្នា
ទេ នាងនៅបរិសុទ្ធដោយយើងគ្រាន់តែធ្លាប់ថើប និងថ្នាក់ថ្នមគ្នាតែប៉ុណ្ណោះ។ ខ្ញុំសូមសួរថា
ប្រដាប់ភេទធំអាចផ្ដល់សេចក្ដីសុខផ្លូវភេទបានច្រើនជាងប្រដាប់ភេទតូចដល់ ស្ដ្រីឬទេ ?
លោក អ.ដ.រ អាយុ២៣ឆ្នាំ ភ្នំពេញ។
លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ មិនពិតទេ ប្អូនប្រុស! ប្រដាប់ភេទធំមិនមែនសុទ្ធតែផ្ដល់សេចក្ដី
សុខផ្លូវភេទដល់ស្ដ្រីដូច ដែលប្អូនគិតនោះទេ។ តាម ពិត វាជាគំនិតរវើរវាយរបស់មនុស្សទេ មនុស្ស
ប្រុសគិតចង់បានប្រដាប់ភេទធំ រីឯមនុស្សស្រីក៏គិតអំពីទំហំសុដន់របស់ពួកគាត់ដែរ។
ករណីប្អូនប្រុសប្រើពាក្យថាប្រដាប់ភេទធំនេះ ប្រហែលជាសំដៅទៅទំហំធំ(ទទឹង) និងបណ្ដោយវែង
កាលណាប្រដាប់ ភេទធំជ្រុល វាអាចបង្កការឈឺចាប់នៅពេលស៊កប្រដាប់ភេទចូលទៅក្នុងទ្វារមាស
ពេលប្រដាប់ភេទ ធ្វើចលនាដកចេញរុញចូល ដោយ បង្កការកកិតខ្លាំងជាមួយជញ្ជាំងទ្វារមាស ឬ
ពេលរុញទៅជ្រៅ ប្រដាប់ភេទអាចបុកទៅលើមាត់ស្បូនខ្លាំង ។ ប្រការទាំងនេះបង្កជាការ ឈឺចាប់
នៅពេលរួមភេទ។ ហើយចំពោះស្ដ្រីបរិសុទ្ធនៅសន្ទះព្រហ្មចារី រិតតែបន្ថែមទម្ងន់ទៅលើការឈឺចាប់
មួយកម្រិតទៀត ពេល ចាប់រួមភេទដំបូងៗ។
សរុបមកប្រដាប់ភេទទំហំធំ ឬទ្រវែងវែង មិនជាសំខាន់ទេ ។ ផ្ទុយទៅវិញ ការស្រុះស្រួលគ្នា និង ចំ
ណង់កាមតណ្ហារបស់ដៃគូ ស្នេហាទាំងពីរទេ ដែលអាចផ្ដល់សេចក្ដីសុខផ្លូវភេទបានប្រសើរជាង ។
សូមប្អូនប្រុសកុំគិតអាក់អន់ចិត្ដថាខ្លួនមានប្រដាប់ភេទមិនសម ល្មម សម្រាប់សង្សាររបស់ប្អូនប្រុសអី
ជីវភាពផ្លូវភេទ ជាពេលផ្ដល់សេចក្ដីស្រឡាញ់ ការយកចិត្ដទុកដាក់នឹងគ្នា និងជាពេលបង្កើត បរិយា
កាសថ្នាក់ថ្នមគ្នាទៅវិញទៅមក ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ healthcambodia