CamNews

កីឡា 

ដល់ក! អាល្លឺម៉ង់ បំបាក់ ប្រេស៊ីល ៧-១ មិនគួរឲ្យជឿ (Video Inside)

ព័ត៌មានកីឡា ៖ ក្រុមភ្ញៀវឥន្រ្ទីយ៍ដែក អាល្លឺម៉ង់ ចែកគ្នាស៊ុតក្រុមម្ចាស់ផ្ទះ សាំបា យ៉ាងសប្បាយជាមួយនឹង លទ្ធផល ៧-១ យប់មិញនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ World Cup ឆ្នាំ២០១៤ ។

នេះជាប្រវត្តិសាស្រ្តដ៏ស្ពឹកមុខរបស់ប្រេស៊ីល ដែលត្រូវបានក្រុមមកពីតំបន់អឺរ៉ុប ស៊ីមិនយល់មុខដល់ម្ចាស់ផ្ទះឡើយ ក្រៅ ពី Ronaldo បានស៊ុតអាល្លឺម៉ង់ ២-០ កាលពី World Cup ឆ្នាំ២០០២ នៅកូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងបំបែកកំណត់ត្រា បានពីស៊ុតបញ្ចូលទីបាន ១៦គ្រាប់ របស់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Miroslav Klose ពីការចូលលេងក្នុង World Cup បាន ៤សម័យកាលឆ្នាំ ២០០២ ២០០៦ ២០១០ និង ២០១៤ នេះ ច្រើនជាង Ronaldo ផងដែរដែលបានតែ ១៥គ្រាប់ ។

ចាប់ផ្តើមលេងតង់ទី១ អាល្លឺម៉ង់ នាំមុខរហូតដល់ ៥-០ ធ្វើបានសម្រេចដោយកីឡាករខ្សែបម្រើ Thomas Muller, Miroslav Klose, Toni Kroos បាន ២គ្រាប់ និង Sami Khedira នៅនាទីរៀងគ្នា ១១ ២៣ ២៤ ២៦ និង ២៩ នៅមុន បន្ថែម ២គ្រាប់ទៀតក្នុងវគ្គទី២ ធ្វើបានសម្រេចដែលដូរចូលជំនួស Klose គឺខ្សែប្រយុទ្ធមកពីក្លឹប Chelsea, Andre Schuerrle នៅនាទី៦៩ និង ៧៩ ជាមួយនឹងខ្សែបម្រើ Oscar ជួយស៊ុតគ្រាប់លួងចិត្តឲ្យប្រេស៊ីលបាន ១គ្រាប់ដែរនៅ នាទីទី៩០ នាំឲ្យចប់ការប្រកួតពេញម៉ោង ប្រេស៊ីល ១ និងអាល្លឺម៉ង់ ៧ ។

ពេលនេះអាល្លឺម៉ង់ឡើងទៅឈរចាំមុន នៃវគ្គផ្តាច់ព្រ័ត្រហើយ ត្រូវរង់ចាំគូប្រជែង អាហ្សង់ទីន ឬក៏មច្ចុរាជទឹកក្រូចហូឡង់ ដែលត្រូវឆ្លងកាត់ប្រកួតគ្នានាម៉ោង ០៣៖០០នាទី យប់នេះសិន ខណៈដែលប្រេស៊ីល រង់ចាំក្រុមចាញ់ដូចគ្នាប្រកួត យកចំណាត់ថ្នាក់លេខនារាត្រី ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ។ ពេលនេះ Thomas Muller រកបាន ៥គ្រាប់ ជិតទាន់ខ្សែបម្រើ វ័យក្មេង James Rodriguez របស់កូឡុំប៊ីហើយ ដែលស៊ុតបញ្ចូលទីបាន ៦គ្រាប់ ច្រើនជាងគេ ធ្លាក់ចេញតាំងពីវគ្គ ៨ក្រុម ក្រោមថ្វីជើងរបស់ប្រេស៊ីល ដោយលទ្ធផល ២-១ ខណៈដែល Neymar និង Messi បានម្នាក់ ៤គ្រាប់ដូចគ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Unt news Breaking news World news Kenya World Cup Brazil Nigeria