ព័ត៌មានអន្តរជាតិ ៖ សារព័ត៌មានក្នុងស្រុក ចេញសេចក្តីរាយការណ៍អោយដឹងថា ជនរងគ្រោះស្លាប់ បាត់បង់ជីវិត ដោយសារតែកើនឡើងនៃរលកកំដៅក្តៅខ្លាំង នៅក្នុង ខេត្ត Sindh ភាគខាងត្បូង ប្រ ទេសប៉ាគីស្ថាននោះ បានកើនឡើងដល់ ៧៤៤ នាក់ហើយ ខណៈ ឈាបនដ្ឋាន ជាទីកន្លែងតំកល់ សពខ្មោចនោះ ពេញអស់ហើយ ។
កាសែតក្នុងស្រុក Dawn អោយដឹងថា ហោចណាស់ ជនរងគ្រោះ ៧៤៤ នាក់ បានស្លាប់បាត់បង់ជី វិត នៅក្នុងក្រុង Karachi ខណៈ ៣៨ នាក់ផ្សេងទៀត ស្លាប់នៅទីតាំងដាច់ដោយឡែក ពីគ្នា ។យ៉ាង ណាមិញ អង្គការ The Edhi Welfare Organisation ផ្តល់ជាការស្រាយបំភ្លឺ ដល់សារព័ត៌មាន AFP អោយដឹងថា ឈាបនដ្ឋាន ដែលធ្លាប់តែទទួលដាក់សពខ្មោចច្រើន រយនាក់នោះ ឥលូវពេញអស់ ហើយ ។ មានការលើកឡើងអោយដឹងថា អាជ្ញាធរក្នុងស្រុក រងនូវការរិះគន់យ៉ាងចាស់ដៃ សម្រាប់ ភាពអន់ខ្សោយឆ្លើយតបទៅនឹងដំណោះស្រាយ នៃវិបត្តិប្រឈមមួយនេះ ។
អ្នកនាំពាក្យអោយអង្គការ The Edhi Welfare Organisation លោក Anwar Kazmi បំភ្លឺអោយដឹងថា ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃចុងក្រោយនេះ ឈាបនដ្ឋាន ជា ទីកន្លែង តំកល់ ខ្មោចទាំង ២ កន្លែង ទទួលបានសពខ្មោចដល់ទៅ ៤០០ នាក់ជាងហើយ ក្នុង នោះ ពួកយើងគ្មានសមត្ថភាពទទួលការ តំកល់សពទៀតនោះទេ ។
គួររំឮកថា ថ្ងៃអង្គារ ដើមសប្តាហ៍នេះ សីតុណ្ហភាពកើនឡើងកំដៅដល់ទៅ ៤៥ អង្សាខណៈនាយក រដ្ឋមន្រ្តីប្រទេសប៉ាគីស្ថាន Nawaz Sharif អំពាវនាវអោយមានការ ចាត់វិធានការជាបន្ទាន់ ក៏ដូចជា ដាក់ពង្រាយកងកម្លាំងរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងបទអន្តរាគមន៍ណាមួយ ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ ប៊ីប៊ីស៊ី